រ៉ូម 2:3-5

រ៉ូម 2:3-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​មនុស្ស​អើយ តើ​អ្នក​នឹក​ស្មាន​ថា ពេល​អ្នក​ថ្កោល​ទោស​អស់​អ្នក​ដែល​ប្រព្រឹត្ត​ដូច្នោះ តែ​ខ្លួន​អ្នក​ក៏​ប្រព្រឹត្ត​ដូច្នោះ​ដែរ នោះ​អ្នក​នឹង​បាន​រួច​ខ្លួន​ពី​ការ​ជំនុំ‌ជម្រះ​របស់​ព្រះ​ឬ? ឬ​តើ​អ្នក​មើល​ងាយ​សេចក្តី​សប្បុរស សេចក្តី​ទ្រាំទ្រ និង​សេចក្តី​អត់​ធ្មត់​ដ៏​បរិបូរ​របស់​ព្រះ‌អង្គ​ឬ? តើ​អ្នក​មិន​ដឹង​ថា សេចក្តី​សប្បុរស​របស់​ព្រះ នាំ​អ្នក​ឲ្យ​ប្រែ​ចិត្ត​ទេ​ឬ? ប៉ុន្ដែ ដោយ​អ្នក​មាន​ចិត្ត​រឹង​រូស ហើយ​មិន​ព្រម​ប្រែ​ចិត្ត នោះ​អ្នក​កំពុង​តែ​ប្រមូល​សេចក្តី‌ក្រោធ ទុក​សម្រាប់​ខ្លួន​នៅ​ថ្ងៃ​នៃ​សេចក្តី‌ក្រោធ​វិញ ជា​ថ្ងៃ​ដែល​ព្រះ​នឹង​សម្ដែង​ការ​ជំនុំ‌ជម្រះ​ដ៏​សុចរិត។

ចែក​រំលែក
អាន រ៉ូម 2

រ៉ូម 2:3-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

រីឯ​អ្នក អ្នក​ថ្កោល​ទោស​គេ​ដែល​ប្រព្រឹត្ត​ដូច្នេះ តែ​អ្នក​ប្រព្រឹត្ត​ដូច​គេ​ដែរ​នោះ តើ​អ្នក​នឹក​ស្មាន​ថា​នឹង​បាន​រួច​ខ្លួន ដោយ​ព្រះ‌ជា‌ម្ចាស់​មិន​វិនិច្ឆ័យ​ទោស​អ្នក​ឬ? ឬ​មួយ​អ្នក​មើល‌ងាយ​ព្រះ‌ហឫទ័យ​សប្បុរស ព្រះ‌ហឫទ័យ​យោគ‌យល់ និង​ព្រះ‌ហឫទ័យ​អត់‌ធ្មត់​ដ៏​ទូលំ‌ទូលាយ​របស់​ព្រះអង្គ! តើ​អ្នក​មិន​ទទួល​ស្គាល់​ថា ព្រះ‌ជា‌ម្ចាស់​មាន​ព្រះ‌ហឫទ័យ​សប្បុរស​ដូច្នេះ ដើម្បី​ជំរុញ​អ្នក​ឲ្យ​កែ​ប្រែ​ចិត្ត​គំនិត​ទេ​ឬ? ក៏​ប៉ុន្តែ ដោយ​អ្នក​មាន​ចិត្ត​រឹង‌រូស មិន​ព្រម​កែ​ប្រែ​ចិត្ត​គំនិត​ទេ​នោះ អ្នក​កំពុង​តែ​សន្សំ​ទោស ទុក​សម្រាប់​ថ្ងៃ​ព្រះ‌ជា‌ម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​ ជា​ថ្ងៃ​ដែល​ព្រះអង្គ​នឹង​សម្តែង​ការ​វិនិច្ឆ័យ​ទោស​ដោយ​យុត្តិធម៌

ចែក​រំលែក
អាន រ៉ូម 2

រ៉ូម 2:3-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មួយ​ទៀត ឱ​មនុស្ស​អើយ ដែល​អ្នក​ថ្កោល​ទោស ដល់​អស់​អ្នក ដែល​ប្រព្រឹត្ត​ការ​យ៉ាង​នោះ តែ​ខ្លួន​អ្នក​ក៏​ប្រព្រឹត្ត​ដូច្នោះ​ដែរ នោះ​តើ​អ្នក​ស្មាន​ថា​ខ្លួន​អ្នក​នឹង​រួច​ពី​សេចក្ដី​ជំនុំ‌ជំរះ​របស់​ព្រះ​ឬ​អី ឬ​អ្នក​មើល‌ងាយ​សេចក្ដី​សប្បុរស​ដ៏​ឥត​គណនា ព្រម​ទាំង​សេចក្ដី​ទ្រាំ‌ទ្រ នឹង​សេចក្ដី​អត់​ធន់​របស់​ទ្រង់ ដោយ​មិន​ដឹង​ថា សេចក្ដី​សប្បុរស​នៃ​ព្រះ​ទាញ​នាំ​ឲ្យ​អ្នក​បាន​ប្រែ​ចិត្ត​ឬ​អី តែ​ដោយ​អ្នក​រឹង​របឹង ហើយ​មិន​ព្រម​ប្រែ​ចិត្ត​សោះ បាន​ជា​អ្នក​ឈ្មោះ​ថា​កំពុង​តែ​ប្រមូល​សេចក្ដី​ក្រោធ ទុក​សំរាប់​ខ្លួន​ដល់​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​វិញ ជា​ថ្ងៃ​ដែល​សេចក្ដី​ជំនុំ‌ជំរះ​ដ៏​សុចរិត​របស់​ព្រះ​នឹង​សំដែង​មក

ចែក​រំលែក
អាន រ៉ូម 2