រ៉ូម 2:27-29
រ៉ូម 2:27-29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ពួកអ្នកដែលមិនកាត់ស្បែកខាងរូបកាយ តែប្រព្រឹត្តតាមក្រឹត្យវិន័យ នឹងកាត់ទោសអ្នកដែលមានទាំងគម្ពីរវិន័យ និងការកាត់ស្បែក តែបែរជាប្រព្រឹត្តរំលងក្រឹត្យវិន័យ។ ដ្បិតអ្នកដែលជាសាសន៍យូដា មិនសំដៅលើសម្បកក្រៅទេ ឯការកាត់ស្បែកពិតប្រាកដ ក៏មិនសំដៅលើរូបកាយខាងក្រៅនោះដែរ។ ផ្ទុយទៅវិញ អ្នកដែលជាសាសន៍យូដា គឺសំដៅលើចិត្តខាងក្នុង ឯការកាត់ស្បែកពិតប្រាកដ ក៏ស្ថិតនៅលើចិត្តដែរ គឺជាការខាងវិញ្ញាណ មិនមែនតាមន័យរបស់ពាក្យនោះទេ។ មនុស្សបែបនោះ ទទួលការសរសើរពីព្រះ មិនមែនពីមនុស្សឡើយ។
រ៉ូម 2:27-29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ជនដែលមិនកាត់ស្បែកផ្នែកខាងរូបកាយ តែប្រតិបត្តិតាមក្រឹត្យវិន័យ គេមុខជាដាក់ទោសអ្នកមិនខាន ព្រោះអ្នកមានវិន័យសរសេរជាលាយលក្ខណ៍អក្សរ ហើយបានទទួលពិធីកាត់ស្បែក តែអ្នកបែរជាប្រព្រឹត្តល្មើសក្រឹត្យវិន័យ។ សាសន៍យូដាដ៏ពិតប្រាកដមិនស្ថិតនៅត្រង់សំបកក្រៅទេ រីឯការកាត់ស្បែកដ៏ពិតប្រាកដ ក៏មិនស្ថិតនៅត្រង់សញ្ញាលើរូបកាយនោះដែរ សាសន៍យូដាដ៏ពិតប្រាកដសំដៅទៅផ្នែកខាងក្នុងចិត្តឯណោះវិញ រីឯការកាត់ស្បែកដ៏ពិតប្រាកដក៏ស្ថិតនៅលើចិត្តដែរ គឺជាការកាត់ស្បែកស្របតាមព្រះវិញ្ញាណ មិនមែនតាមគម្ពីរវិន័យជាលាយលក្ខណ៍អក្សរនោះឡើយ។ សាសន៍យូដាប្រភេទនេះទទួលការកោតសរសើរពីព្រះជាម្ចាស់ មិនមែនពីសំណាក់មនុស្សទេ។
រ៉ូម 2:27-29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហើយពួកអ្នកដែលមិនកាត់ស្បែកតាមបវេណី បើគេប្រព្រឹត្តតាមក្រិត្យវិន័យសព្វគ្រប់ តើគេមិនជំនុំជំរះអ្នកទេឬអី ដែលអ្នកមានទាំងគម្ពីរ នឹងការកាត់ស្បែកផង តែចេះតែប្រព្រឹត្តរំលងក្រិត្យវិន័យវិញ ឯដំណើរដែលហៅថាសាសន៍យូដា នោះមិនមែនចំពោះតែអ្នកណាដែលមានទីសំគាល់ខាងក្រៅប៉ុណ្ណោះទេ ហើយការកាត់ស្បែកសោត ក៏មិនមែនចំពោះតែសាច់ខាងក្រៅប៉ុណ្ណោះដែរ រីឯសាសន៍យូដាដ៏ពិតប្រាកដ នោះគឺខាងក្នុងវិញ ហើយការកាត់ស្បែកក៏នៅក្នុងចិត្ត ខាងព្រលឹងវិញ្ញាណដែរ មិនមែនតាមតែន័យពាក្យប៉ុណ្ណោះទេ មនុស្សយ៉ាងនោះតែងមានសេចក្ដីសរសើរ មិនមែនមកពីមនុស្ស គឺពីព្រះវិញ។