រ៉ូម 2:14-15
រ៉ូម 2:14-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលពួកសាសន៍ដទៃ ដែលគ្មានក្រឹត្យវិន័យ ប្រព្រឹត្តតាមក្រឹត្យវិន័យដោយឯកឯង ខ្លួនគេនោះហើយជាក្រឹត្យវិន័យ ទោះជាគេគ្មានក្រឹត្យវិន័យក៏ដោយ។ គេបង្ហាញឲ្យឃើញថា សេចក្ដីដែលក្រឹត្យវិន័យតម្រូវឲ្យធ្វើ បានកត់ទុកនៅក្នុងចិត្តរបស់គេ មនសិការរបស់គេក៏ធ្វើបន្ទាល់ដែរ ហើយគំនិតរបស់គេ ជួនកាលចោទប្រកាន់ ជួនកាលដោះសា
រ៉ូម 2:14-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលសាសន៍ដទៃដែលពុំស្គាល់ក្រឹត្យវិន័យ នាំគ្នាប្រតិបត្តិតាមសេចក្ដីដែលក្រឹត្យវិន័យចែងទុកដោយមិនដឹងខ្លួន គឺខ្លួនគេនោះហើយជាក្រឹត្យវិន័យ ទោះបីគេមិនស្គាល់ក្រឹត្យវិន័យក៏ដោយ។ ត្រង់នេះ គេបង្ហាញឲ្យឃើញថា កិច្ចការដែលគម្ពីរវិន័យចែងទុកឲ្យធ្វើនោះ មានចារឹកនៅក្នុងដួងចិត្តរបស់គេស្រាប់ហើយ។ មនសិការរបស់គេ ព្រមទាំងការរិះគិតរបស់គេ ដែលនាំឲ្យមានការចោទប្រកាន់ខ្លួន ឬដោះសាខ្លួន ក៏ផ្ដល់សក្ខីភាពអំពីការនេះដែរ។
រ៉ូម 2:14-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ពីព្រោះកាលណាពួកសាសន៍ដទៃ ដែលគ្មានក្រិត្យវិន័យ គេបានប្រព្រឹត្តតាមក្រិត្យវិន័យពីបវេណី នោះពួកដែលគ្មានក្រិត្យវិន័យនោះឯង គេជាក្រិត្យវិន័យដល់ខ្លួនគេវិញ ដោយសំដែងថា របៀបក្រិត្យវិន័យបានកត់ទុកក្នុងចិត្តគេហើយ បញ្ញាចិត្តគេក៏ធ្វើបន្ទាល់ឲ្យ ហើយគំនិតគេចួនកាលប្រកាន់ទោស ចួនកាលដោះសាគ្នាទៅវិញទៅមក)