រ៉ូម 2:1-2
រ៉ូម 2:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ឱមនុស្សអើយ ទោះបីអ្នកជាអ្នកណាក៏ដោយ ពេលអ្នកថ្កោលទោសគេ អ្នកមិនអាចដោះសាបានឡើយ ដ្បិតពេលអ្នកថ្កោលទោសគេ នោះអ្នកកាត់ទោសខ្លួនឯង ព្រោះខ្លួនអ្នកផ្ទាល់ដែលថ្កោលទោសគេ ក៏ប្រព្រឹត្តដូចគេដែរ។ យើងដឹងថា ព្រះជំនុំជម្រះពួកអ្នកដែលប្រព្រឹត្តដូច្នោះ គឺស្របតាមសេចក្ដីពិត។
រ៉ូម 2:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចំពោះអ្នក អ្នកថ្កោលទោសគេ ទោះបីអ្នកជានរណាក៏ដោយ ក៏អ្នកពុំអាចដោះសាខ្លួនបានដែរ។ ពេលណាអ្នកថ្កោលទោសគេ អ្នកក៏ដាក់ទោសខ្លួនឯង ព្រោះអ្នកថ្កោលទោសគេ តែអ្នកបានប្រព្រឹត្តដូចគេដែរ។ យើងដឹងថាព្រះជាម្ចាស់ទ្រង់វិនិច្ឆ័យទោសអ្នកដែលប្រព្រឹត្តដូច្នេះ គឺវិនិច្ឆ័យស្របតាមសេចក្ដីពិត។
រ៉ូម 2:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ឱមនុស្សអើយ អស់អ្នកណាដែលថ្កោលទោសគេ នោះគ្មានសេចក្ដីដោះសាចំពោះខ្លួនឡើយ ដ្បិតដែលអ្នកថ្កោលទោសគេ នោះឈ្មោះថាកាត់ទោសខ្លួនឯងហើយ ពីព្រោះអ្នកឯងដែលថ្កោលទោសគេ ក៏ប្រព្រឹត្តដូចគ្នាដែរ តែយើងរាល់គ្នាដឹងថា ចំណែកសេចក្ដីជំនុំជំរះរបស់ព្រះវិញ នោះត្រូវនឹងសេចក្ដីពិត ទាស់នឹងពួកអ្នកដែលប្រព្រឹត្តយ៉ាងនោះ