រ៉ូម 16:3-4
រ៉ូម 16:3-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
សូមជម្រាបសួរនាងព្រីស៊ីល និងលោកអ័គីឡា ជាអ្នករួមការងារជាមួយខ្ញុំ ក្នុងព្រះគ្រីស្ទយេស៊ូវ ហើយជាអ្នកដែលបានប្រថុយជីវិតដោយព្រោះខ្ញុំ។ មិនត្រឹមតែខ្ញុំម្នាក់ប៉ុណ្ណោះទេដែលអរគុណពួកគាត់ តែក្រុមជំនុំសាសន៍ដទៃទាំងប៉ុន្មានក៏អរគុណពួកគាត់ដែរ។
រ៉ូម 16:3-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សូមជម្រាបសួរនាងព្រីស៊ីល និងលោកអគីឡាឲ្យខ្ញុំផង។ គាត់ទាំងពីរនាក់បានធ្វើការបម្រើព្រះគ្រិស្ត រួមជាមួយខ្ញុំ គាត់បានស៊ូប្ដូរជីវិត ដើម្បីជួយសង្គ្រោះខ្ញុំ ហើយមិនត្រឹមតែខ្ញុំម្នាក់ប៉ុណ្ណោះទេដែលអរគុណគាត់ ក្រុមជំនុំទាំងមូលរបស់សាសន៍ដទៃ ក៏អរគុណគាត់ដែរ។
រ៉ូម 16:3-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
សូមជំរាបសួរដល់នាងព្រីស៊ីល នឹងអ្នកអ័គីឡា ជាអ្នកដែលធ្វើការជាមួយនឹងខ្ញុំ ក្នុងព្រះគ្រីស្ទយេស៊ូវ គេបានប្រថុយជីវិតដោយព្រោះខ្ញុំ មិនមែនតែខ្ញុំដែលអរគុណដល់គេប៉ុណ្ណោះ គឺទាំងពួកជំនុំសាសន៍ដទៃទាំងប៉ុន្មានថែមទៀត