រ៉ូម 16:1-2
រ៉ូម 16:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខ្ញុំសូមទុកដាក់នាងភីបេ ជាបងប្អូនរបស់យើងនឹងអ្នករាល់គ្នា នាងជាអ្នកជំនួយដល់ក្រុមជំនុំនៅក្រុងកេងគ្រា ដើម្បីឲ្យអ្នករាល់គ្នាបានទទួលនាងក្នុងព្រះអម្ចាស់ ឲ្យសមជាពួកបរិសុទ្ធ ហើយជួយនាង តាមអ្វីដែលនាងត្រូវការឲ្យអ្នករាល់គ្នាជួយ ដ្បិតនាងបានជួយមនុស្សជាច្រើន រួមទាំងខ្ញុំផងដែរ។
រ៉ូម 16:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំសូមផ្ដែផ្ដាំមកបងប្អូនអំពីនាងភីបេ ដែលជាបងប្អូនរបស់យើង គាត់បម្រើក្រុមជំនុំនៅក្រុងកេងគ្រា សូមបងប្អូនទទួលគាត់ ក្នុងព្រះនាមព្រះអម្ចាស់ឲ្យសមជាប្រជាជនដ៏វិសុទ្ធ។ សូមបងប្អូនជួយគាត់ក្នុងករណីណា ដែលគាត់ត្រូវការឲ្យបងប្អូនជួយ ដ្បិតគាត់បានជួយរ៉ាប់រងបងប្អូនជាច្រើននាក់ ហើយក៏បានជួយខ្ញុំផងដែរ។
រ៉ូម 16:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខ្ញុំទុកដាក់នាងភីបេ ជាបងប្អូនយើង នឹងអ្នករាល់គ្នា នាងជាអ្នកជំនួយដល់ពួកជំនុំ នៅក្រុងកេងគ្រា ដើម្បីឲ្យអ្នករាល់គ្នាបានទទួលនាងក្នុងព្រះអម្ចាស់ តាមបែបដែលគួរឲ្យពួកបរិសុទ្ធធ្វើ ហើយឲ្យអ្នករាល់គ្នាបានជួយនាង ក្នុងការអ្វីដែលនាងត្រូវការនឹងអ្នករាល់គ្នាដែរ ដ្បិតនាងបានជួយគេជាច្រើន ព្រមទាំងខ្ញុំផង។