រ៉ូម 14:12-13
រ៉ូម 14:12-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ យើងម្នាក់ៗនឹងត្រូវរៀបរាប់ទូលថ្វាយព្រះពីគ្រប់ទាំងអំពើដែលខ្លួនបានប្រព្រឹត្ត។ ហេតុនេះ យើងមិនត្រូវថ្កោលទោសគ្នាទៅវិញទៅមកទៀតឡើយ ផ្ទុយទៅវិញ ត្រូវប្ដេជ្ញាចិត្តថា មិនត្រូវធ្វើអ្វីឲ្យបងប្អូនណាជំពប់ដួល ឬរវាតចិត្តឡើយ។
រ៉ូម 14:12-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដូច្នេះ យើងត្រូវរៀបរាប់ទូលព្រះជាម្ចាស់នូវអំពើដែលខ្លួនយើងម្នាក់ៗបានប្រព្រឹត្ត។ ហេតុនេះហើយបានជាយើងត្រូវតែឈប់ថ្កោលទោសគ្នាទៅវិញទៅមក តែត្រូវប្ដេជ្ញាចិត្តថា មិនត្រូវធ្វើអ្វីដែលនាំឲ្យបងប្អូនជំពប់ដួល ឬរវាតចិត្តបាត់ជំនឿនោះឡើយ។
រ៉ូម 14:12-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ យើងទាំងអស់គ្នានឹងត្រូវរាប់រៀបទូលថ្វាយព្រះ ពីដំណើររបស់ខ្លួនយើងជាមិនខាន។ ហេតុនោះ កុំបីឲ្យយើងរាល់គ្នានិន្ទាគ្នាទៅវិញទៅមកទៀតឡើយ ស៊ូឲ្យយើងគិតសំរេចក្នុងចិត្តដូច្នេះវិញថា យើងមិនធ្វើក្បួនឲ្យបងប្អូនជំពប់ដួល ឬរវាតចិត្តចេញឡើយ