រ៉ូម 14:10-12

រ៉ូម 14:10-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ្នក​ថ្កោល​ទោស​បង‌ប្អូន​របស់​ខ្លួន? ឬ​ហេតុ​អ្វី​បាន​ជា​អ្នក​មើល​ងាយ​បង‌ប្អូន​របស់​ខ្លួន? ដ្បិត​យើង​ទាំង​អស់​គ្នា​នឹង​ត្រូវ​ឈរ​នៅ​ចំពោះ​ទី​ជំនុំ‌ជម្រះ​របស់​ព្រះ។ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ​បន្ទូល​ថា ដូច​យើង​មាន​ព្រះ‌ជន្ម​រស់​នៅ​យ៉ាង​ណា នោះ​គ្រប់​ទាំង​ជង្គង់​នឹង​ត្រូវ​លុត​ចុះ​នៅ​មុខ​យើង ហើយ​គ្រប់​ទាំង​អណ្តាត​នឹង​ត្រូវ​សរសើរ​ដល់​ព្រះ​យ៉ាង​នោះ​ដែរ» ។ ដូច្នេះ យើង​ម្នាក់ៗ​នឹង​ត្រូវ​រៀប​រាប់​ទូល​ថ្វាយ​ព្រះ​ពី​គ្រប់​ទាំង​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។

ចែក​រំលែក
អាន រ៉ូម 14

រ៉ូម 14:10-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

រីឯ​អ្នក ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​ថ្កោល​ទោស​បងប្អូន​របស់​អ្នក? ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​មើល‌ងាយ​បងប្អូន​របស់​អ្នក? យើង​ទាំង​អស់​គ្នា​នឹង​ទៅ​ឈរ​នៅ​មុខ​តុលា​ការ​របស់​ព្រះ‌ជា‌ម្ចាស់ ដ្បិត​មាន​ចែង​ទុក​មក​ថា: ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា ពិត​ដូច​យើង​មាន​ជីវិត​រស់​យ៉ាង​ណា ​ មនុស្ស​ទាំង​អស់​ពិត​ជា​លុត​ជង្គង់​ថ្វាយ‌បង្គំ​យើង ហើយ​ប្រកាស​ទទួល​ស្គាល់​ព្រះ‌ជា‌ម្ចាស់ យ៉ាង​នោះ​ដែរ ​។ ដូច្នេះ យើង​ត្រូវ​រៀប​រាប់​ទូល​ព្រះ‌ជា‌ម្ចាស់​នូវ​អំពើ​ដែល​ខ្លួន​យើង​ម្នាក់ៗ​បាន​ប្រព្រឹត្ត។

ចែក​រំលែក
អាន រ៉ូម 14