រ៉ូម 14:10,12 - Compare All Versions
រ៉ូម 14:10 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
ដូច្នេះ ហេតុអ្វីបានជាអ្នកថ្កោលទោសបងប្អូនរបស់ខ្លួន? ឬហេតុអ្វីបានជាអ្នកមើលងាយបងប្អូនរបស់ខ្លួន? ដ្បិតយើងទាំងអស់គ្នានឹងត្រូវឈរនៅចំពោះទីជំនុំជម្រះរបស់ព្រះ។
រ៉ូម 14:12 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
ដូច្នេះ យើងម្នាក់ៗនឹងត្រូវរៀបរាប់ទូលថ្វាយព្រះពីគ្រប់ទាំងអំពើដែលខ្លួនបានប្រព្រឹត្ត។
រ៉ូម 14:10 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
រីឯអ្នក ហេតុដូចម្ដេចបានជាអ្នកថ្កោលទោសបងប្អូនរបស់អ្នក? ហេតុដូចម្ដេចបានជាអ្នកមើលងាយបងប្អូនរបស់អ្នក? យើងទាំងអស់គ្នានឹងទៅឈរនៅមុខតុលាការរបស់ព្រះជាម្ចាស់
រ៉ូម 14:12 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
ដូច្នេះ យើងត្រូវរៀបរាប់ទូលព្រះជាម្ចាស់នូវអំពើដែលខ្លួនយើងម្នាក់ៗបានប្រព្រឹត្ត។
រ៉ូម 14:10 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
ដូច្នេះ ហេតុអ្វីបានជាអ្នកនិន្ទាចំពោះបងប្អូនខ្លួន ឬមើលងាយដល់បងប្អូនខ្លួន ពីព្រោះយើងទាំងអស់គ្នានឹងត្រូវឈរនៅមុខទីជំនុំជំរះរបស់ផងព្រះគ្រីស្ទ
រ៉ូម 14:12 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
ដូច្នេះ យើងទាំងអស់គ្នានឹងត្រូវរាប់រៀបទូលថ្វាយព្រះ ពីដំណើររបស់ខ្លួនយើងជាមិនខាន។