រ៉ូម 13:6-7
រ៉ូម 13:6-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ហេតុនេះហើយបានជាអ្នករាល់គ្នាត្រូវបង់ពន្ធដែរ ព្រោះលោកទាំងនោះជាអ្នកបម្រើរបស់ព្រះ សម្រាប់តែនឹងបំពេញកិច្ចការដូច្នេះឯង។ ដូច្នេះ ចូរបង់ជូនអស់លោកទាំងនោះ តាមអ្វីដែលអ្នកត្រូវបង់ចុះ គឺបង់ពន្ធជូនលោកណាដែលអ្នកត្រូវបង់ បង់អាករដល់លោកណាដែលអ្នកត្រូវបង់ ត្រូវកោតខ្លាចចំពោះលោកណាដែលអ្នកត្រូវកោតខ្លាច ហើយត្រូវគោរពដល់លោកណាដែលអ្នកត្រូវគោរព។
រ៉ូម 13:6-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ហេតុនេះហើយបានជាបងប្អូនត្រូវតែបង់ពន្ធដារ ដ្បិតលោកទាំងនោះទទួលមុខងារពីព្រះជាម្ចាស់ ដើម្បីបំពេញកិច្ចការនេះយ៉ាងហ្មត់ចត់។ ត្រូវជូនលោកទាំងនោះ នូវអ្វីដែលបងប្អូនត្រូវជូន គឺបង់អាករទៅលោកណា ដែលបងប្អូនត្រូវបង់ បង់ពន្ធទៅលោកណា ដែលបងប្អូនត្រូវបង់ពន្ធ កោតខ្លាចលោកណា ដែលបងប្អូនត្រូវកោតខ្លាច គោរពលោកណា ដែលបងប្អូនត្រូវគោរព។
រ៉ូម 13:6-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដោយហេតុនោះបានជាអ្នករាល់គ្នាត្រូវបង់ពន្ធដែរ ពីព្រោះលោកទាំងនោះជាភ្នាក់ងាររបស់ព្រះ សំរាប់នឹងត្រួតត្រាការនោះឯងជានិច្ច ដូច្នេះ ចូរសងដល់លោកទាំងនោះ តាមដែលអ្នកជំពាក់ចុះ គឺឲ្យបង់ពន្ធខ្លួន ដល់លោកណាដែលត្រូវទទួល បង់ពន្ធគយដល់លោកណាដែលទទួលខាងពន្ធគយ ត្រូវមានសេចក្ដីកោតខ្លាច ចំពោះលោកណាដែលគួរកោតខ្លាច ហើយត្រូវគោរពប្រតិបត្តិ ដល់លោកណាដែលគួរគោរពដែរ។