រ៉ូម 13:13-14 - Compare All Versions

រ៉ូម 13:13-14 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

ត្រូវ​រស់​នៅ​ឲ្យ​បាន​ត្រឹម​ត្រូវ ដូច​រស់​នៅ​ក្នុង​ពេល​ថ្ងៃ គឺ​មិន​ស៊ី​ផឹក​ស្រវឹង មិន​ប្រព្រឹត្ត​កាម​តណ្ហា​ក្រៅ​តម្រា មិន​ប្រាស​ចាក​សីលធម៌ មិន​ឈ្លោះ​ប្រកែក និង​មិន​ច្រណែន‌ឈ្នានីស​គ្នា។ ផ្ទុយ​ទៅ​វិញ ត្រូវ​ប្រដាប់​ខ្លួន ដោយ​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ត ហើយ​កុំ​បណ្ដោយ​ខ្លួន​ឲ្យ​ខ្វល់​ខ្វាយ តាម​ការ​លោភ‌លន់​របស់​និស្ស័យ​មនុស្ស​នោះ​ឡើយ។

ចែក​រំលែក
រ៉ូម 13 គខប

រ៉ូម 13:13-14 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

ត្រូវ​ឲ្យ​យើង​ដើរ​តាម​ដែល​គួរ​គប្បី ដូច​ជា​ដើរ​នៅ​ពេល​ថ្ងៃ មិន​មែន​ដោយ​ស៊ី​ផឹក​លេង​ល្បែង ឬ​មាន​ស្រី​ញី ឬ​ដោយ​ឈ្លោះ​ប្រកែក នឹង​ឈ្នានីស នោះ​ឡើយ គឺ​ត្រូវ​ប្រដាប់​ខ្លួន ដោយ​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ​វិញ ហើយ​កុំ​ឲ្យ​ផ្គត់‌ផ្គង់ ដើម្បី​នឹង​បំពេញ​សេចក្ដី​ប៉ង‌ប្រាថ្នា ខាង​ឯ​សាច់​ឈាម​ឡើយ។

ចែក​រំលែក
រ៉ូម 13 ពគប

រ៉ូម 13:13-14 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ចូរ​យើង​រស់​នៅ​ឲ្យ​បាន​ត្រឹម​ត្រូវ ដូច​រស់​នៅ​ពេល​ថ្ងៃ មិន​មែន​ដោយ​ស៊ី​ផឹក លេង​ល្បែង ឬ​មាន​ស្រី​ញី ឬ​ដោយ​ឈ្លោះ​ប្រកែក និង​ឈ្នានីស នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ត្រូវ​ប្រដាប់​ខ្លួន​ដោយ​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ ហើយ​កុំ​បំពេញ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​សាច់​ឈាម​ឡើយ។

ចែក​រំលែក
រ៉ូម 13 គកស១៦