រ៉ូម 13:11-14

រ៉ូម 13:11-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្រៅ​ពី​នេះ ត្រូវ​ដឹង​ថា នេះ​ជា​វេលា​ណា គឺ​ដល់​ម៉ោង​ដែល​ត្រូវ​ភ្ញាក់​ពី​ដេក​ហើយ ដ្បិត​ឥឡូវ​នេះ ការ​សង្គ្រោះ​នៅ​ជិត​យើង​ជាង​កាល​យើង​ទើប​នឹង​ជឿ យប់​ជិត​ផុត​ហើយ ថ្ងៃ​ក៏​ជិត​មក​ដល់​ដែរ ដូច្នេះ ចូរ​យើង​លះ​ចោល​ការ​របស់​សេចក្តី​ងងឹត​ចេញ ហើយ​ពាក់​គ្រឿង​សឹក​របស់​ពន្លឺ​វិញ។ ចូរ​យើង​រស់​នៅ​ឲ្យ​បាន​ត្រឹម​ត្រូវ ដូច​រស់​នៅ​ពេល​ថ្ងៃ មិន​មែន​ដោយ​ស៊ី​ផឹក លេង​ល្បែង ឬ​មាន​ស្រី​ញី ឬ​ដោយ​ឈ្លោះ​ប្រកែក និង​ឈ្នានីស នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ត្រូវ​ប្រដាប់​ខ្លួន​ដោយ​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ ហើយ​កុំ​បំពេញ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​សាច់​ឈាម​ឡើយ។

ចែក​រំលែក
អាន រ៉ូម 13

រ៉ូម 13:11-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បងប្អូន​ជ្រាប​ហើយ​ថា យើង​កំពុង​តែ​រស់​នៅ​ក្នុង​គ្រា​ណា គឺ​ដល់​ពេល​យើង​ត្រូវ​ក្រោក​ពី​ដេក ដ្បិត​ឥឡូវ​នេះ ការ​សង្គ្រោះ​ខិត​មក​ជិត​យើង​ជាង​កាល​យើង​ទើប​នឹង​ជឿ។ យប់​ជិត​ផុត​ហើយ ហើយ​ថ្ងៃ​ក៏​ជិត​ដល់​ដែរ ដូច្នេះ យើង​ត្រូវ​លះ‌បង់​អំពើ​នៃ​សេចក្ដី​ងងឹត​ចោល​ទៅ ហើយ​ប្រដាប់​ខ្លួន​ដោយ​គ្រឿង​សស្ត្រា‌វុធ​នៃ​ពន្លឺ​វិញ។ ត្រូវ​រស់​នៅ​ឲ្យ​បាន​ត្រឹម​ត្រូវ ដូច​រស់​នៅ​ក្នុង​ពេល​ថ្ងៃ គឺ​មិន​ស៊ី​ផឹក​ស្រវឹង មិន​ប្រព្រឹត្ត​កាម​តណ្ហា​ក្រៅ​តម្រា មិន​ប្រាស​ចាក​សីលធម៌ មិន​ឈ្លោះ​ប្រកែក និង​មិន​ច្រណែន‌ឈ្នានីស​គ្នា។ ផ្ទុយ​ទៅ​វិញ ត្រូវ​ប្រដាប់​ខ្លួន ដោយ​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ត ហើយ​កុំ​បណ្ដោយ​ខ្លួន​ឲ្យ​ខ្វល់​ខ្វាយ តាម​ការ​លោភ‌លន់​របស់​និស្ស័យ​មនុស្ស​នោះ​ឡើយ។

ចែក​រំលែក
អាន រ៉ូម 13

រ៉ូម 13:11-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ត្រូវ​ប្រព្រឹត្ត​ដូច្នោះ ដោយ​ដឹង​ពេល​វេលា​ថា ដល់​ម៉ោង​នឹង​ភ្ញាក់​ពី​ដេក​ហើយ ដ្បិត​ឥឡូវ​នេះ សេចក្ដី​សង្គ្រោះ​បាន​មក​ជិត​បង្កើយ ជា​ជាង​កាល​យើង​ទើប​នឹង​ជឿ​នោះ យប់​យូរ​ណាស់​ហើយ ថ្ងៃ​ក៏​ជិត​រះ ដូច្នេះ យើង​ត្រូវ​ដោះ​ចោល​អស់​ទាំង​ការ​របស់​សេចក្ដី​ងងឹត​ចេញ ហើយ​ពាក់​គ្រឿង​សឹក​របស់​ពន្លឺ​វិញ ត្រូវ​ឲ្យ​យើង​ដើរ​តាម​ដែល​គួរ​គប្បី ដូច​ជា​ដើរ​នៅ​ពេល​ថ្ងៃ មិន​មែន​ដោយ​ស៊ី​ផឹក​លេង​ល្បែង ឬ​មាន​ស្រី​ញី ឬ​ដោយ​ឈ្លោះ​ប្រកែក នឹង​ឈ្នានីស នោះ​ឡើយ គឺ​ត្រូវ​ប្រដាប់​ខ្លួន ដោយ​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ​វិញ ហើយ​កុំ​ឲ្យ​ផ្គត់‌ផ្គង់ ដើម្បី​នឹង​បំពេញ​សេចក្ដី​ប៉ង‌ប្រាថ្នា ខាង​ឯ​សាច់​ឈាម​ឡើយ។

ចែក​រំលែក
អាន រ៉ូម 13