រ៉ូម 13:1-5
រ៉ូម 13:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មនុស្សគ្រប់រូបត្រូវស្ដាប់បង្គាប់អាជ្ញាធរ ដ្បិតអំណាចទាំងឡាយសុទ្ធតែមកពីព្រះជាម្ចាស់ គឺព្រះអង្គបានតែងតាំងឲ្យមានអំណាចទាំងនោះឡើង។ ដូច្នេះ អ្នកដែលប្រឆាំងនឹងអាជ្ញាធរ ក៏ដូចជាប្រឆាំងនឹងរបៀបរៀបរយ ដែលព្រះជាម្ចាស់បានចាត់ចែងនោះដែរ ហើយអ្នកដែលប្រឆាំង មុខជាធ្វើឲ្យខ្លួនមានទោសមិនខាន។ អ្នកប្រព្រឹត្តអំពើល្អមិនខ្លាចអ្នកគ្រប់គ្រងស្រុកឡើយ មានតែអ្នកប្រព្រឹត្តអំពើអាក្រក់ប៉ុណ្ណោះដែលខ្លាច។ បើអ្នកមិនចង់ខ្លាចអាជ្ញាធរទេ ចូរប្រព្រឹត្តអំពើល្អទៅ នោះអាជ្ញាធរនឹងសរសើរអ្នកជាមិនខាន ដ្បិតលោកទាំងនោះជាអ្នកបម្រើព្រះជាម្ចាស់ ដើម្បីជំរុញអ្នកឲ្យប្រព្រឹត្តល្អ។ ផ្ទុយទៅវិញ បើអ្នកប្រព្រឹត្តអំពើអាក្រក់ ចូរខ្លាចទៅ ដ្បិតអាជ្ញាធរមិនមែនកាន់អំណាចជាអសាឥតការទេ គឺគេជាអ្នកបម្រើព្រះជាម្ចាស់ ដើម្បីធ្វើទណ្ឌកម្ម ដាក់ទោសអ្នកដែលប្រព្រឹត្តអំពើអាក្រក់។ ដូច្នេះ ត្រូវស្ដាប់បង្គាប់អាជ្ញាធរ មិនមែនដោយខ្លាចទទួលទណ្ឌកម្មប៉ុណ្ណោះទេ គឺធ្វើដោយមានមនសិការផង។
រ៉ូម 13:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរឲ្យមនុស្សទាំងអស់ចុះចូលចំពោះអាជ្ញាធរ ដ្បិតបើមិនមកពីព្រះទេ នោះគ្មានអំណាចណាឡើយ គឺព្រះបានតាំងអស់លោកទាំងនោះឲ្យមានអំណាច។ ដូច្នេះ អ្នកណាដែលតាំងខ្លួនប្រឆាំងនឹងអំណាចនោះ ឈ្មោះថាប្រឆាំងនឹងអ្វីដែលព្រះបានតាំងឡើងដែរ ហើយអស់អ្នកដែលប្រឆាំង នោះនឹងត្រូវជាប់ទោស។ ដ្បិតអ្នកប្រព្រឹត្តល្អ មិនត្រូវខ្លាចអ្នកគ្រប់គ្រងឡើយ មានតែអ្នកប្រព្រឹត្តអាក្រក់ប៉ុណ្ណោះដែលត្រូវខ្លាច។ តើអ្នកមិនចង់ខ្លាចអាជ្ញាធរមែនឬ? ដូច្នេះ ចូរប្រព្រឹត្តល្អចុះ នោះលោកនឹងសរសើរដល់អ្នកមិនខាន ដ្បិតលោកជាអ្នកបម្រើរបស់ព្រះ ដើម្បីជួយឲ្យអ្នកប្រពឹ្រត្តល្អ។ ប៉ុន្តែ បើអ្នកប្រព្រឹត្តអាក្រក់ ចូរខ្លាចទៅ ដ្បិតលោកមិនមែនស្ពាយដាវឥតប្រយោជន៍ឡើយ! ព្រោះលោកជាអ្នកបម្រើរបស់ព្រះ ដើម្បីសម្ដែងសេចក្តីក្រោធរបស់ព្រះអង្គ មកលើអ្នកដែលប្រព្រឹត្តអាក្រក់។ ដូច្នេះ ត្រូវចុះចូល មិនមែនដើម្បីឲ្យរួចផុតពីសេចក្តីក្រោធរបស់ព្រះប៉ុណ្ណោះ គឺដោយព្រោះមនសិការផង។
រ៉ូម 13:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មនុស្សគ្រប់រូបត្រូវស្ដាប់បង្គាប់អាជ្ញាធរ ដ្បិតអំណាចទាំងឡាយសុទ្ធតែមកពីព្រះជាម្ចាស់ គឺព្រះអង្គបានតែងតាំងឲ្យមានអំណាចទាំងនោះឡើង។ ដូច្នេះ អ្នកដែលប្រឆាំងនឹងអាជ្ញាធរ ក៏ដូចជាប្រឆាំងនឹងរបៀបរៀបរយ ដែលព្រះជាម្ចាស់បានចាត់ចែងនោះដែរ ហើយអ្នកដែលប្រឆាំង មុខជាធ្វើឲ្យខ្លួនមានទោសមិនខាន។ អ្នកប្រព្រឹត្តអំពើល្អមិនខ្លាចអ្នកគ្រប់គ្រងស្រុកឡើយ មានតែអ្នកប្រព្រឹត្តអំពើអាក្រក់ប៉ុណ្ណោះដែលខ្លាច។ បើអ្នកមិនចង់ខ្លាចអាជ្ញាធរទេ ចូរប្រព្រឹត្តអំពើល្អទៅ នោះអាជ្ញាធរនឹងសរសើរអ្នកជាមិនខាន ដ្បិតលោកទាំងនោះជាអ្នកបម្រើព្រះជាម្ចាស់ ដើម្បីជំរុញអ្នកឲ្យប្រព្រឹត្តល្អ។ ផ្ទុយទៅវិញ បើអ្នកប្រព្រឹត្តអំពើអាក្រក់ ចូរខ្លាចទៅ ដ្បិតអាជ្ញាធរមិនមែនកាន់អំណាចជាអសាឥតការទេ គឺគេជាអ្នកបម្រើព្រះជាម្ចាស់ ដើម្បីធ្វើទណ្ឌកម្ម ដាក់ទោសអ្នកដែលប្រព្រឹត្តអំពើអាក្រក់។ ដូច្នេះ ត្រូវស្ដាប់បង្គាប់អាជ្ញាធរ មិនមែនដោយខ្លាចទទួលទណ្ឌកម្មប៉ុណ្ណោះទេ គឺធ្វើដោយមានមនសិការផង។
រ៉ូម 13:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរឲ្យគ្រប់ទាំងមនុស្សចុះចូលនឹងរាជការ ដ្បិតគ្មានអំណាចណាទេ លើកតែមកពីព្រះ គឺព្រះទ្រង់បានតាំងពួកលោកទាំងនោះឲ្យមានអំណាច បានជាអ្នកណាដែលតាំងខ្លួនទាស់នឹងអំណាចនោះ ក៏ទាស់ទទឹងនឹងបញ្ញត្តនៃព្រះដែរ ហើយអស់អ្នកដែលទាស់ទទឹង នោះនឹងត្រូវទោសជាមិនខាន ដ្បិតពួកនាម៉ឺនមិនមែនជាសេចក្ដីស្ញែងខ្លាចដល់ការល្អទេ គឺដល់ការអាក្រក់វិញ តើអ្នកចង់រួចពីសេចក្ដីស្ញែងខ្លាចចំពោះអំណាចនោះឬទេ បើដូច្នេះ ចូរប្រព្រឹត្តល្អចុះ នោះលោកនឹងពោលសរសើរដល់អ្នកហើយ ដ្បិតលោកជាអ្នកបំរើរបស់ព្រះ សំរាប់សេចក្ដីល្អដល់អ្នក ប៉ុន្តែ បើអ្នកប្រព្រឹត្តអាក្រក់ នោះត្រូវខ្លាចវិញ ដ្បិតលោកមិនមែនស្ពាយដាវជាឥតអំពើទេ ពីព្រោះជាអ្នកបំរើរបស់ព្រះ គឺជាអ្នកសំរាប់សងសឹក ដើម្បីនឹងនាំសេចក្ដីក្រោធរបស់ព្រះ មកលើអ្នកណាដែលប្រព្រឹត្តអាក្រក់ ដូច្នេះ ត្រូវឲ្យចុះចូល មិនមែនដោយព្រោះតែសេចក្ដីក្រោធប៉ុណ្ណោះ គឺដោយព្រោះបញ្ញាចិត្តផង