រ៉ូម 13:1-3

រ៉ូម 13:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​ចុះ​ចូល​ចំពោះ​អាជ្ញា​ធរ ដ្បិត​បើ​មិន​មក​ពី​ព្រះ​ទេ នោះ​គ្មាន​អំណាច​ណា​ឡើយ គឺ​ព្រះ​បាន​តាំង​អស់​លោក​ទាំង​នោះ​ឲ្យ​មាន​អំណាច។ ដូច្នេះ អ្នក​ណា​ដែល​តាំង​ខ្លួន​ប្រឆាំង​នឹង​អំណាច​នោះ ឈ្មោះ​ថា​ប្រឆាំង​នឹង​អ្វី​ដែល​ព្រះ​បាន​តាំង​ឡើង​ដែរ ហើយ​អស់​អ្នក​ដែល​ប្រឆាំង នោះ​នឹង​ត្រូវ​ជាប់​ទោស។ ដ្បិត​អ្នក​ប្រព្រឹត្ត​ល្អ មិន​ត្រូវ​ខ្លាច​អ្នក​គ្រប់​គ្រង​ឡើយ មាន​តែ​អ្នក​ប្រព្រឹត្ត​អាក្រក់​ប៉ុណ្ណោះ​ដែល​ត្រូវ​ខ្លាច។ តើ​អ្នក​មិន​ចង់​ខ្លាច​អាជ្ញាធរ​មែន​ឬ? ដូច្នេះ ចូរ​ប្រព្រឹត្ត​ល្អ​ចុះ នោះ​លោក​នឹង​សរសើរ​ដល់​អ្នក​មិន​ខាន

ចែក​រំលែក
អាន រ៉ូម 13

រ៉ូម 13:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មនុស្ស​គ្រប់​រូប​ត្រូវ​ស្ដាប់​បង្គាប់​អាជ្ញា‌ធរ ដ្បិត​អំណាច​ទាំង‌ឡាយ​សុទ្ធ​តែ​មក​ពី​ព្រះ‌ជា‌ម្ចាស់ គឺ​ព្រះអង្គ​បាន​តែង‌តាំង​ឲ្យ​មាន​អំណាច​ទាំង​នោះ​ឡើង។ ដូច្នេះ អ្នក​ដែល​ប្រឆាំង​នឹង​អាជ្ញា‌ធរ ក៏​ដូច​ជា​ប្រឆាំង​នឹង​របៀប​រៀប​រយ ដែល​ព្រះ‌ជា‌ម្ចាស់​បាន​ចាត់​ចែង​នោះ​ដែរ ហើយ​អ្នក​ដែល​ប្រឆាំង មុខ​ជា​ធ្វើ​ឲ្យ​ខ្លួន​មាន​ទោស​មិន​ខាន។ អ្នក​ប្រព្រឹត្ត​អំពើ​ល្អ​មិន​ខ្លាច​អ្នក​គ្រប់‌គ្រង​ស្រុក​ឡើយ មាន​តែ​អ្នក​ប្រព្រឹត្ត​អំពើ​អាក្រក់​ប៉ុណ្ណោះ​ដែល​ខ្លាច។ បើ​អ្នក​មិន​ចង់​ខ្លាច​អាជ្ញា‌ធរ​ទេ ចូរ​ប្រព្រឹត្ត​អំពើ​ល្អ​ទៅ នោះ​អាជ្ញា‌ធរ​នឹង​សរសើរ​អ្នក​ជា​មិន​ខាន

ចែក​រំលែក
អាន រ៉ូម 13

រ៉ូម 13:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​ឲ្យ​គ្រប់​ទាំង​មនុស្ស​ចុះ​ចូល​នឹង​រាជ‌ការ ដ្បិត​គ្មាន​អំណាច​ណា​ទេ លើក​តែ​មក​ពី​ព្រះ គឺ​ព្រះ‌ទ្រង់​បាន​តាំង​ពួក​លោក​ទាំង​នោះ​ឲ្យ​មាន​អំណាច បាន​ជា​អ្នក​ណា​ដែល​តាំង​ខ្លួន​ទាស់​នឹង​អំណាច​នោះ ក៏​ទាស់​ទទឹង​នឹង​បញ្ញត្ត​នៃ​ព្រះ​ដែរ ហើយ​អស់​អ្នក​ដែល​ទាស់​ទទឹង នោះ​នឹង​ត្រូវ​ទោស​ជា​មិន​ខាន ដ្បិត​ពួក​នាម៉ឺន​មិន​មែន​ជា​សេចក្ដី​ស្ញែង​ខ្លាច​ដល់​ការ​ល្អ​ទេ គឺ​ដល់​ការ​អាក្រក់​វិញ តើ​អ្នក​ចង់​រួច​ពី​សេចក្ដី​ស្ញែង​ខ្លាច​ចំពោះ​អំណាច​នោះ​ឬ​ទេ បើ​ដូច្នេះ ចូរ​ប្រព្រឹត្ត​ល្អ​ចុះ នោះ​លោក​នឹង​ពោល​សរសើរ​ដល់​អ្នក​ហើយ

ចែក​រំលែក
អាន រ៉ូម 13