រ៉ូម 12:4-8

រ៉ូម 12:4-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត​ដូច​ដែល​យើង​មាន​អវយវៈ​ជា​ច្រើន​នៅ​ក្នុង​រូប​កាយ​តែ​មួយ ហើយ​អវយវៈ​ទាំង​នោះ មាន​ការ‌ងារ​ផ្សេងៗ​ពី​គ្នា​ជា​យ៉ាង​ណា នោះ​យើង​ដែល​មាន​គ្នា​ច្រើន ក៏​ជា​រូប‌កាយ​តែ​មួយ​ក្នុង​ព្រះ‌គ្រីស្ទ ហើយ​យើង​ម្នាក់ៗ​ជា​អវយវៈ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ដូច្នោះ​ដែរ។ យើង​មាន​អំណោយ‌ទាន​ផ្សេង​ពី​គ្នា តាម​ព្រះ‌គុណ​ដែល​ព្រះ​ប្រទាន​មក​យើង បើ​ជា​អំណោយ‌ទាន​ថ្លែង​ទំនាយ នោះ​ចូរ​ថ្លែង​តាម​ខ្នាត​ជំនឿ​របស់​យើង​ចុះ បើ​ជា​ការ​បម្រើ នោះ​ចូរ​បម្រើ ជា​អ្នក​បង្រៀន ចូរ​បង្រៀន ជា​អ្នក​លើក​ទឹក​ចិត្ត ចូរ​លើក​ទឹក​ចិត្ត ជា​អ្នក​ចែក​ទាន ចូរ​ចែក​ដោយ​ចិត្ត​ស្មោះ ជា​អ្នក​នាំ​មុខ ចូរ​ធ្វើ​ដោយ​ឧស្សាហ៍ ជា​អ្នក​មាន​ចិត្ត​មេត្តា‌ករុណា ចូរ​ធ្វើ​ដោយ​រីក‌រាយ។

ចែក​រំលែក
អាន រ៉ូម 12

រ៉ូម 12:4-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

រូប​កាយ​មនុស្ស​យើង​មាន​សរី‌រាង្គ​ច្រើន ហើយ​សរី‌រាង្គ​នីមួយៗ​មាន​មុខងារ​ខុសៗ​គ្នា​យ៉ាង​ណា យើង​ក៏​ដូច្នោះ​ដែរ យើង​មាន​គ្នា​ច្រើន​រួម​ជា​ព្រះ‌កាយ​តែ​មួយ​ក្នុង​អង្គ​ព្រះ‌គ្រិស្ត ហើយ​ម្នាក់ៗ​ជា​សរី‌រាង្គ​របស់​គ្នា​ទៅ​វិញ​ទៅ​មក។ យើង​មាន​ព្រះ‌អំណោយ​ទាន​ប្លែកៗ​ពី​គ្នា ស្រប​តាម​ព្រះ‌គុណ​ដែល​ព្រះ‌ជា‌ម្ចាស់​ប្រទាន​មក​យើង។ ប្រសិន​បើ​បងប្អូន​ណា​ទទួល​ព្រះ‌អំណោយ​ទាន​ខាង​ថ្លែង*​ព្រះ‌បន្ទូល ត្រូវ​ថ្លែង​ឲ្យ​ស្រប​តាម​ជំនឿ អ្នក​ណា​ទទួល​ព្រះ‌អំណោយ​ទាន​ខាង​បម្រើ ចូរ​បម្រើ​ទៅ អ្នក​ណា​ទទួល​ព្រះ‌អំណោយ​ទាន​ខាង​បង្រៀន ចូរ​បង្រៀន​ទៅ អ្នក​ដែល​លើក​ទឹក​ចិត្ត​បងប្អូន ចូរ​លើក​ទឹក​ចិត្ត​គេ​ទៅ អ្នក​ដែល​ចែក​ទ្រព្យ​របស់​ខ្លួន​ ចូរ​ចែក​ដោយ​ចិត្ត​ស្មោះ​សរ អ្នក​ដែល​ដឹក​នាំ ចូរ​ដឹក​នាំ​ដោយ​ចិត្ត​ខ្នះ‌ខ្នែង អ្នក​ដែល​ចែក​ទាន​ដល់​ជន​ក្រីក្រ ចូរ​ចែក​ឲ្យ​គេ​ដោយ​ចិត្ត​ត្រេក​អរ។

ចែក​រំលែក
អាន រ៉ូម 12

រ៉ូម 12:4-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត ដែល​យើង​រាល់​គ្នា​មាន​អវយវៈ​ជា​ច្រើន រួម​គ្នា​ជា​រូប‌កាយ​តែ​មួយ តែ​អវយវៈ​ទាំង​នោះ​មាន​ការ‌ងារ​ផ្សេងៗ​ពី​គ្នា​ជា​យ៉ាង​ណា នោះ​យើង​ដែល​មាន​គ្នា​ច្រើន ក៏​ជា​រូប‌កាយ​តែ​មួយ​ក្នុង​ព្រះ‌គ្រីស្ទ ហើយ​ជា​អវយវៈ​ដល់​គ្នា​នឹង​គ្នា​បែប​យ៉ាង​នោះ​ដែរ ដូច្នេះ ដែល​មាន​អំណោយ​ទាន​ផ្សេង​ពី​គ្នា តាម​ព្រះ‌គុណ​ដែល​ផ្តល់​មក​យើង ទោះ​បើ​ជា​សេចក្ដី​ទំនាយ នោះ​ក៏​ត្រូវ​ទាយ​តាម​ខ្នាត​នៃ​សេចក្ដី​ជំនឿ ឬ​បើ​ជា​ការ​បំរើ នោះ​ចូរ​បំរើ​ចុះ ឬ​ជា​ការ​បង្រៀន ចូរ​បង្រៀន​ទៅ ឬ​ជា​ការ​ទូន្មាន ចូរ​ទូន្មាន​ទៅ ឬ​ជា​ការ​ចែក​ទាន ចូរ​ចែក​ដោយ​ចិត្ត​ស្មោះ ឬ​ជា​ការ​នាំ​មុខ ចូរ​ធ្វើ​ដោយ​ឧស្សាហ៍ ឬ​ការ​មេត្តា‌ករុណា ក៏​ចូរ​ធ្វើ​ដោយ​រីក‌រាយ​ចុះ។

ចែក​រំលែក
អាន រ៉ូម 12