រ៉ូម 11:26-27
រ៉ូម 11:26-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ ទើបសាសន៍អ៊ីស្រាអែលទាំងអស់នឹងបានសង្គ្រោះ ដូចជាមានសេចក្តីចែងទុកមកថា៖ «ព្រះអង្គដែលរំដោះនឹងចេញពីក្រុងស៊ីយ៉ូន ទ្រង់នឹងដកសេចក្តីទមិឡល្មើសចេញពីពួកយ៉ាកុបទៅ នេះហើយជាសេចក្តីសញ្ញាដែលយើងតាំងជាមួយគេ នៅពេលយើងដកយកអំពើបាបរបស់គេចេញ» ។
រ៉ូម 11:26-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ ទើបសាសន៍អ៊ីស្រាអែលទាំងមូលនឹងទទួលការសង្គ្រោះ ដូចមានចែងទុកមកថា: «ព្រះអង្គដែលរំដោះនឹងយាងចេញពីក្រុងស៊ីយ៉ូន ព្រះអង្គនឹងដកអំពើទមិឡ*ចេញពីកូនចៅ លោកយ៉ាកុប នេះហើយជាសម្ពន្ធមេត្រី*ដែលយើងនឹង ចងជាមួយពួកគេនៅពេលដែលយើង ដកអំពើបាបចេញពីពួកគេ» ។
រ៉ូម 11:26-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះសាសន៍អ៊ីស្រាអែលទាំងអស់គ្នា នឹងបានសង្គ្រោះជាក្រោយ ដូចជាមានសេចក្ដីចែងទុកមកថា «មានព្រះដ៏ប្រោសឲ្យរួច ទ្រង់នឹងចេញពីស៊ីយ៉ូនមក ទ្រង់នឹងបង្វែរសេចក្ដីទមិលល្មើសពីយ៉ាកុបទៅ នោះហើយជាសេចក្ដីសញ្ញាដែលអញតាំងនឹងគេ ក្នុងកាលដែលអញបានដោះបាបគេចេញហើយ»