រ៉ូម 11:11-12 - Compare All Versions
រ៉ូម 11:11-12 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
ដូច្នេះ ខ្ញុំសួរថា តើគេបានជំពប់ដើម្បីឲ្យដួលរហូតឬ? ទេ មិនមែនដូច្នោះទេ! គឺដោយសារការជំពប់ដួលរបស់គេ ការសង្គ្រោះបានទៅដល់ពួកសាសន៍ដទៃ ដើម្បីធ្វើឲ្យសាសន៍អ៊ីស្រាអែលច្រណែន។ ដូច្នេះ បើការជំពប់ដួលរបស់គេ ជាសេចក្ដីចម្រើនដល់ពិភពលោក ហើយសេចក្ដីអន់ថយរបស់គេ ជាសេចក្តីចម្រើនដល់ពួកសាសន៍ដទៃ នោះតើសេចក្តីចម្រើនរបស់គេនឹងកាន់តែពោរពេញយ៉ាងណាទៅទៀត!
រ៉ូម 11:11-12 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
ដូច្នេះ ខ្ញុំសូមសួរថា សាសន៍យូដាដែលជំពប់ដួល តើគេត្រូវដួលរហូតឬ? ទេ គេមិនដួលរហូតទេ! គឺកំហុសរបស់ពួកគេបាននាំឲ្យសាសន៍ដទៃទទួលការសង្គ្រោះ ធ្វើឲ្យពួកគេមានចិត្តច្រណែន។ ប្រសិនបើកំហុសរបស់សាសន៍យូដានាំឲ្យពិភពលោកទទួលព្រះពរដ៏លើសលុប ហើយការចុះអន់ថយរបស់គេនាំឲ្យសាសន៍ដទៃទទួលព្រះពរដ៏លើសលុបយ៉ាងហ្នឹងទៅហើយ ចុះទម្រាំបើពួកគេបានចម្រើនឡើងយ៉ាងពោរពេញវិញនោះ តើព្រះពរនឹងមានកាន់តែច្រើនលើសលុបយ៉ាងណាទៅទៀត?
រ៉ូម 11:11-12 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
ដូច្នេះ ខ្ញុំសួរថា តើគេបានជំពប់ ឲ្យគ្រាន់តែដួលប៉ុណ្ណោះឬអី ទេ មិនមែនឡើយ គឺដោយសារការដួលរបស់គេ បានជាមានសេចក្ដីសង្គ្រោះ ផ្សាយទៅដល់ពួកសាសន៍ដទៃវិញ ដើម្បីបណ្តាលឲ្យគេច្រណែន ដូច្នេះ បើការដួលរបស់គេ ជាសេចក្ដីចំរើនដល់លោកីយ ហើយសេចក្ដីខ្វះមិនពេញខ្នាតរបស់គេ ជាសេចក្ដីចំរើនដល់ពួកសាសន៍ដទៃវិញ នោះតើសេចក្ដីពេញខ្នាតរបស់គេ នឹងបានលើសជាងយ៉ាងណាទៅ