រ៉ូម 11:1-6

រ៉ូម 11:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ ខ្ញុំ​សួរ​ថា តើ​ព្រះ​បាន​បោះ​បង់​ចោល​រាស្ត្រ​ទ្រង់​ឬ​អី ទេ មិន​មែន​ទេ ដ្បិត​ខ្លួន​ខ្ញុំ​ជា​សាសន៍​អ៊ីស្រាអែល​ដែរ គឺ​ជា​ពូជ​លោក​អ័ប្រា‌ហាំ កើត​ក្នុង​ពូជ​អំបូរ​បេន‌យ៉ាមីន ព្រះ‌ទ្រង់​មិន​បាន​បោះ​បង់​ចោល​រាស្ត្រ​ទ្រង់ ដែល​ទ្រង់​ស្គាល់​ជា​មុន​នោះ​ទេ តើ​អ្នក​រាល់​គ្នា​មិន​ដឹង​រឿង​ពី​លោក​អេលីយ៉ា ដែល​គម្ពីរ​ថា​ដូច​ម្តេច​ទេ​ឬ​អី គឺ​ដែល​លោក​អង្វរ​ដល់​ព្រះ ទាស់​នឹង​សាសន៍​អ៊ីស្រាអែល​ថា «ឱ​ព្រះ‌អម្ចាស់​អើយ គេ​បាន​សំឡាប់​ពួក​ហោរា​ទ្រង់ ហើយ​រំលំ​អាសនា​ទាំង​ប៉ុន្មាន​របស់​ទ្រង់ មាន​សល់​តែ​ទូលបង្គំ​១ ហើយ​គេ​រក​សំឡាប់​ទូលបង្គំ​ទៀត» ប៉ុន្តែ ព្រះ‌ទ្រង់​ឆ្លើយ​នឹង​លោក​យ៉ាង​ដូច​ម្តេច គឺ​ឆ្លើយ​ថា «អញ​បាន​ទុក​មនុស្ស​៧​ពាន់​នាក់​សំរាប់​អញ ដែល​មិន​បាន​លុត​ជង្គង់​នៅ​មុខ​ព្រះ‌បាល​សោះ» ដូច្នេះ សព្វ​ថ្ងៃ​នេះ ក៏​មាន​សំណល់​សល់​ដែល​ទ្រង់​បាន​រើស​តាំង ដោយ​ព្រះ‌គុណ​ដែរ ហើយ​បើ​សិន​ជា​ដោយ‌សារ​ព្រះ‌គុណ​ពិត នោះ​មិន​មែន​ដោយ​អាង​ការ​ប្រព្រឹត្ត​ទៀត​ទេ ពុំ​នោះ ព្រះ‌គុណ​មិន​មែន​ជា​ព្រះ‌គុណ​ទៀត តែ​បើ​ដោយ​អាង​ការ​ប្រព្រឹត្ត​មែន នោះ​មិន​មែន​ដោយ​ព្រះ‌គុណ​ទៀត ពុំ​នោះ ការ​ប្រព្រឹត្ត​មិន​មែន​ការ​ប្រព្រឹត្ត​ទៀត​ទេ

ចែក​រំលែក
អាន រ៉ូម 11

រ៉ូម 11:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដូច្នេះ ខ្ញុំ​សូម​សួរ​ថា តើ​ព្រះ‌ជា‌ម្ចាស់​បាន​បោះ​បង់​ចោល​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ​ហើយ​ឬ? ទេ ព្រះអង្គ​មិន​បោះ​បង់​ចោល​គេ​ទេ! ដ្បិត​ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​ជា​ជាតិ​អ៊ីស្រា‌អែល​ដែរ ខ្ញុំ​ជា​ពូជ‌ពង្ស​របស់​លោក​អប្រាហាំ កើត​ក្នុង​កុល‌សម្ព័ន្ធ*​បេន‌យ៉ាមីន។ ព្រះ‌ជា‌ម្ចាស់​ពុំ​បាន​បោះ​បង់​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ ជា​ប្រជា‌រាស្ដ្រ​ដែល​ព្រះអង្គ​ជ្រើស​រើស​ទុក​ជា​មុន​នោះ​ឡើយ។ តើ​បងប្អូន​មិន​ជ្រាប​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ ស្ដី​អំពី​ព្យាការី*​អេលីយ៉ា​ទូល​ព្រះ‌ជា‌ម្ចាស់​ទាស់​នឹង​សាសន៍​អ៊ីស្រា‌អែល​ទេ​ឬ? គឺ​លោក​ទូល​ថា: «បពិត្រ​ព្រះ‌អម្ចាស់ ពួក​គេ​បាន​នាំ​គ្នា​សម្លាប់​ព្យាការី​ទាំង‌ឡាយ​របស់​ព្រះអង្គ និង​រំលំ​អាសនៈ​របស់​ព្រះអង្គ។ មាន​តែ​ទូល‌បង្គំ​ម្នាក់​គត់​ដែល​បាន​រួច​ខ្លួន តែ​ពួក​គេ​រក​ផ្ដាច់​ជីវិត​ទូល‌បង្គំ​ទៀត!»។ តើ​ព្រះ‌ជា‌ម្ចាស់​តប​ទៅ​លោក​វិញ​ដូច​ម្ដេច? គឺ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា: «យើង​បាន​បម្រុង​ទុក​មនុស្ស​ប្រាំ‌ពីរ​ពាន់​នាក់ អ្នក​ទាំង​នេះ​ពុំ​បាន​លុត​ជង្គង់​ថ្វាយ‌បង្គំ​ព្រះ​បាល​ឡើយ» ។ រីឯ​បច្ចុប្បន្ន‌កាល​នេះ​ក៏​ដូច្នោះ​ដែរ គឺ​មាន​នៅ​សល់​មនុស្ស​មួយ​ចំនួន​ដែល​ព្រះ‌ជា‌ម្ចាស់​បាន​ជ្រើស​រើស ដោយ​សារ​ព្រះ‌គុណ​របស់​ព្រះអង្គ។ ប្រសិន​បើ​ព្រះអង្គ​ជ្រើស​រើស​គេ​ដោយ​សារ​ព្រះ‌គុណ​ដូច្នេះ បាន​សេចក្ដី​ថា មិន​មែន​មក​ពី​គេ​ប្រព្រឹត្ត​តាម​វិន័យ​ឡើយ។ បើ​មក​ពី​គេ​ប្រព្រឹត្ត​តាម​វិន័យ ព្រះ‌គុណ​លែង​មាន​លក្ខណៈ​ជា​ព្រះ‌គុណ​ទៀត​ហើយ​។

ចែក​រំលែក
អាន រ៉ូម 11

រ៉ូម 11:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ ខ្ញុំ​សួរ​ថា តើ​ព្រះ​បាន​បោះ​បង់​ចោល​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ឬ? មិន​មែន​ដូច្នោះ​ទេ! ដ្បិត​ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​ជា​សាសន៍​អ៊ីស្រា‌អែល​ដែរ គឺ​ជា​ពូជ​ពង្ស​លោក​អ័ប្រា‌ហាំ កើត​ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន។ ព្រះ​មិន​បាន​បោះ​បង់​ចោល​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ដែល​ទ្រង់​ស្គាល់​ជា​មុន​នោះ​ឡើយ។ តើ​អ្នក​រាល់​គ្នា​មិន​ជ្រាប​សេចក្ដី​ដែល​គម្ពីរ​ថ្លែង​ពី​លោក​អេលី‌យ៉ា ពី​ដំណើរ​ដែល​លោក​ទូល​អង្វរ​ដល់​ព្រះ ទាស់​នឹង​សាសន៍​អ៊ីស្រា‌អែល​ទេ​ឬ? លោក​ទូល​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ គេ​បាន​សម្លាប់​ពួក​ហោរា​របស់​ព្រះ‌អង្គ រំលំ​អាសនា​របស់​ព្រះ‌អង្គ សល់​តែ​ទូល​បង្គំ​ម្នាក់​ប៉ុណ្ណោះ ហើយ​គេ​រក​សម្លាប់​ទូល​បង្គំ​ទៀត!» ។ ប៉ុន្តែ តើ​ព្រះ​ឆ្លើយ​តប​នឹង​លោក​វិញ​ដូច​ម្តេច? ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​បាន​ទុក​មនុស្ស​ប្រាំ​ពីរ​ពាន់​នាក់​សម្រាប់​យើង ជា​អ្នក​ដែល​មិន​បាន​លុត​ជង្គង់​ថ្វាយ​បង្គំ​ព្រះ‌បាល» ។ ដូច្នេះ សព្វ​ថ្ងៃ​នេះ​ក៏​មាន​សំណល់​មនុស្ស ដែល​ព្រះ‌អង្គ​បាន​ជ្រើស​រើស​ដោយ​ព្រះ‌គុណ​ដែរ។ ប៉ុន្តែ ប្រសិន‌បើ​ព្រះ‌អង្គ​ជ្រើស​រើស​ដោយ​សារ​ព្រះ‌គុណ នោះ​មិន​មែន​ដោយ​អាង​ការ​ប្រព្រឹត្ត​ទៀត​ឡើយ ពុំ​នោះ​ទេ ព្រះ‌គុណ​លែង​ជា​ព្រះ‌គុណ​ទៀត​ហើយ។