រ៉ូម 10:13-17

រ៉ូម 10:13-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត «អស់​អ្នក​ដែល​អំពាវ‌នាវ​រក​ព្រះ‌នាម​ព្រះ‌អម្ចាស់ អ្នក‌នោះ​នឹង​បាន​សង្គ្រោះ »។ ប៉ុន្តែ ធ្វើ​ដូច​ម្ដេច​ឲ្យ​គេ​អំពាវ‌នាវ​រក​ព្រះ‌អង្គ​បាន បើ​គេ​មិន​ជឿ? ធ្វើ​ដូច​ម្ដេច​ឲ្យ​គេ​ជឿ​ដល់​ព្រះ‌អង្គ​បាន បើ​គេ​មិន​ដែល​ឮ? ហើយ​ធ្វើ​ដូច​ម្ដេច​ឲ្យ​គេ​ឮ​បាន បើ​គ្មាន​អ្នក​ណា​ប្រកាស? មួយ​ទៀត ធ្វើ​ដូច​ម្តេច​ឲ្យ​មាន​អ្នក​ប្រកាស​បាន បើ​គ្មាន​អ្នក​ណា​ចាត់​គេ​ឲ្យ​ទៅ? ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «ជើង​របស់​អស់​អ្នក​ដែល​នាំ​ដំណឹង​ល្អ [ពី​សេចក្តី​សុខ​សាន្ត ហើយ​នាំ​ដំណឹង​ដែល​បណ្ដាល​ឲ្យ​ចិត្ត​រីក‌រាយ ] នោះ​ល្អ​ណាស់​ហ្ន៎!» ។ ប៉ុន្តែ មិន​មែន​មនុស្ស​គ្រប់​គ្នា​បាន​ស្តាប់​តាម​ដំណឹង​ល្អ​ទេ ដ្បិត​លោក​អេសាយ​ថ្លែង​ថា «ឱ​ព្រះ‌អម្ចាស់​អើយ តើ​អ្នក​ណា​បាន​ជឿ​សេចក្តី​ដែល​យើង​និយាយ» ។ ដូច្នេះ ជំនឿ​កើត​ឡើង​ដោយ​សេចក្ដី​ដែល​បាន​ឮ ហើយ​សេចក្ដី​ដែល​បាន​ឮ​នោះ គឺ​ដោយ​សារ​ព្រះ‌បន្ទូល​របស់​ព្រះ‌គ្រីស្ទ ។

ចែក​រំលែក
អាន រ៉ូម 10

រ៉ូម 10:13-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដ្បិត «អ្នក​ណា​អង្វរ​រក​ព្រះ‌នាម​ព្រះ‌អម្ចាស់ អ្នក​នោះ​នឹង​ទទួល​ការ​សង្គ្រោះ» ​។ ប៉ុន្តែ ឲ្យ​គេ​អង្វរ​រក​ព្រះអង្គ​ដូច​ម្ដេច​កើត បើ​គេ​មិន​ជឿ? ឲ្យ​គេ​ជឿ​លើ​ព្រះអង្គ​ដូច​ម្ដេច​កើត បើ​គេ​មិន​ដែល​ឮ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល? ឲ្យ​គេ​ឮ​ដូច​ម្ដេច​កើត បើ​គ្មាន​នរណា​ប្រកាស? ឲ្យ​មាន​អ្នក​ប្រកាស​ដូច​ម្ដេច​កើត បើ​គ្មាន​នរណា​ចាត់​ឲ្យ​ទៅ​ប្រកាស​ផង​នោះ? ដូច​មាន​ចែង​ទុក​ថា: «មើល៍ អ្នក​ដែល​ធ្វើ​ដំណើរ​នាំ​ដំណឹង​ដ៏​ល្អៗ​មក ប្រសើរ​រុងរឿង​ណាស់​ហ្ន៎!» ​។ ប៉ុន្តែ មិន​មែន​មនុស្ស​គ្រប់​គ្នា​ទេ​ដែល​ព្រម​ស្ដាប់​តាម​ដំណឹង‌ល្អ ដូច​ព្យាការី*​អេសាយ​បាន​ថ្លែង​ទុក​មក​ថា: «បពិត្រ​ព្រះ‌អម្ចាស់ តើ​នរណា​ជឿ​សេចក្ដី​ដែល​យើង​និយាយ​ឲ្យ​ស្ដាប់?» ​។ ដូច្នេះ ជំនឿ​កើត​មក​ពី​សេចក្ដី​ដែល​យើង​បាន​ស្ដាប់ រីឯ​សេចក្ដី​ដែល​យើង​បាន​ស្ដាប់​នោះ​កើត​មក​ពី​ព្រះ‌បន្ទូល​របស់​ព្រះ‌គ្រិស្ត​។

ចែក​រំលែក
អាន រ៉ូម 10

រ៉ូម 10:13-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ហើយ​គ្រប់​គ្នា គឺ​អស់​អ្នក​ណា​ដែល​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌អម្ចាស់ នោះ​នឹង​បាន​សង្គ្រោះ ដូច្នេះ បើ​គេ​មិន​ជឿ ធ្វើ​ដូច​ម្តេច​ឲ្យ​គេ​អំពាវ‌នាវ​ដល់​ព្រះ​បាន ហើយ​បើ​គេ​មិន​បាន​ឮ​និយាយ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​គេ​ជឿ​ដល់​ព្រះ​បាន ហើយ​ធ្វើ​ដូច​ម្តេច​ឲ្យ​គេ​ឮ​និយាយ​បាន បើ​គ្មាន​អ្នក​ណា​ប្រាប់​សោះ មួយ​ទៀត ធ្វើ​ដូច​ម្តេច​ឲ្យ​មាន​អ្នក​ណា​ប្រាប់​បាន លើក​តែ​មាន​អ្នក​ណា​ចាត់​ឲ្យ​គេ​ទៅ ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ជើង​នៃ​ពួក​អ្នក​ដែល​ប្រកាស​ប្រាប់​ដំណឹង​ល្អ ពី​សេចក្ដី​សុខ‌សាន្ត ហើយ​ថ្លែង​ប្រាប់​ពី​សេចក្ដី​ដែល​បណ្តាល​ឲ្យ​រីក‌រាយ​ចិត្ត នោះ​ល្អ​ប្រពៃ​យ៉ាង​ណា​ហ្ន៎»។ ប៉ុន្តែ គេ​មិន​បាន​ស្តាប់​តាម​ដំណឹង​ល្អ​ទាំង​អស់​គ្នា​ទេ ដ្បិត​លោក​អេសាយ​មាន​ប្រសាសន៍​ថា «ឱ​ព្រះ‌អម្ចាស់​អើយ តើ​មាន​អ្នក​ណា​ខ្លះ បាន​ជឿ​សេចក្ដី ដែល​យើង​ខ្ញុំ​ប្រាប់» ដូច្នេះ សេចក្ដី​ជំនឿ​កើត​ឡើង​ដោយ​ឮ ហើយ​ដែល​ឮ​នោះ គឺ​ដោយ‌សារ​ព្រះ‌បន្ទូល​នៃ​ព្រះ

ចែក​រំលែក
អាន រ៉ូម 10

រ៉ូម 10:13-17

រ៉ូម 10:13-17 គខបរ៉ូម 10:13-17 គខប