វិវរណៈ 7:13-17

វិវរណៈ 7:13-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ ពួក​ចាស់​ទុំ​ម្នាក់​សួរ​ខ្ញុំ​ថា៖ «តើ​អស់​អ្នក​ដែល​ពាក់​អាវ​ស​នោះ​ជា​អ្នក​ណា ហើយ​គេ​មក​ពី​ណា?» ខ្ញុំ​ក៏​ជម្រាប​លោក​ថា៖ «លោក​ម្ចាស់​អើយ លោក​ជ្រាប​ហើយ»។ លោក​ក៏​ប្រាប់​ខ្ញុំ​ថា៖ «អ្នក​ទាំង​នោះ​ជា​អ្នក​ដែល​បាន​ចេញ​ពី​គ្រា​វេទនា​យ៉ាង​ធំ​មក ពួក​គេ​បាន​បោក​អាវ​វែង​របស់​ខ្លួន ហើយ​បាន​ធ្វើ​ឲ្យ​ស​ដោយ​សារ​ឈាម​របស់​កូន​ចៀម។ ហេតុ​នោះ​ហើយ​បាន​ជា​គេ​ស្ថិត​នៅ​មុខ​បល្ល័ង្ក​របស់​ព្រះ ហើយ​គោរព​បម្រើ​ព្រះ‌អង្គ នៅ​ក្នុង​ព្រះ‌វិហារ​ទាំង​យប់​ទាំង​ថ្ងៃ ឯ​ព្រះ‌អង្គ​ដែល​គង់​នៅ​លើ​បល្ល័ង្ក ទ្រង់​នឹង​ធ្វើ​ជា​ជម្រក​ដល់​គេ។ គេ​មិន​ឃ្លាន ក៏​មិន​ស្រេក​ទៀត​ឡើយ ព្រះ‌អាទិត្យ​មិន​ជះ​កម្ដៅ​លើ​គេ ក៏​គ្មាន​ចំហាយ​ក្ដៅ​ណា​ទៀត​ដែរ ។ ដ្បិត​កូន​ចៀម​ដែល​គង់​នៅ​កណ្ដាល​បល្ល័ង្ក ទ្រង់​នឹង​ឃ្វាល ហើយ​នាំ​គេ​ទៅ​រក​រន្ធ​ទឹក​នៃ​ជីវិត ហើយ​ព្រះ​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក​ចេញ​ពី​ភ្នែក​របស់​គេ »។

ចែក​រំលែក
អាន វិវរណៈ 7

វិវរណៈ 7:13-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រឹទ្ធា‌ចារ្យ​មួយ​រូប​មាន​ប្រសាសន៍​សួរ​ខ្ញុំ​ថា៖ «តើ​អស់​អ្នក​ដែល​ពាក់​អាវ​ស​វែង​នោះ​ជា​នរណា ហើយ​គេ​មក​ពី​ណា?»។ ខ្ញុំ​ក៏​ជម្រាប​លោក​ថា៖ «លោក​ម្ចាស់​ខ្ញុំ​អើយ លោក​ទេ​តើ​ដែល​ជ្រាប»។ លោក​ក៏​ប្រាប់​ខ្ញុំ​ថា៖ «ពួក​គេ​សុទ្ធ​តែ​ជា​អ្នក​ដែល​បាន​ឆ្លង​កាត់​ទុក្ខ​វេទនា​ដ៏​ខ្លាំង​នោះ។ គេ​បាន​បោក​អាវ​របស់​ខ្លួន​ឲ្យ​ស​ស្អាត ក្នុង​ព្រះ‌លោហិត​របស់​កូន​ចៀម។ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​ស្ថិត​នៅ​មុខ​បល្ល័ង្ក​របស់​ព្រះ‌ជា‌ម្ចាស់ និង​គោរព​បម្រើ​ព្រះអង្គ​ទាំង​ថ្ងៃ​ទាំង​យប់ នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះអង្គ។ ព្រះអង្គ​ដែល​គង់​នៅ​លើ​បល្ល័ង្ក នឹង​ទទួល​គេ​ឲ្យ​ជ្រក​កោន​ក្នុង​ព្រះ‌ពន្លា*​របស់​ព្រះអង្គ​។ ពួក​គេ​នឹង​លែង​ឃ្លាន លែង​ស្រេក​ទៀត​ហើយ ព្រះ‌អាទិត្យ និង​កម្ដៅ​គ្រប់​យ៉ាង ក៏​នឹង​លែង​ធ្វើ​ទុក្ខ​គេ​ទៀត​ដែរ ដ្បិត​កូន​ចៀម​ដែល​គង់​នៅ​កណ្ដាល​បល្ល័ង្ក ទ្រង់​នឹង​ឃ្វាល​ពួក​គេ ព្រះអង្គ​នឹង​នាំ​គេ​ទៅ​រក​ប្រភព​ទឹក​ដែល​ផ្ដល់​ជីវិត ហើយ​ព្រះ‌ជា‌ម្ចាស់​នឹង​ជូត​ទឹក​ភ្នែក​ចេញ​អស់​ពី​ភ្នែក​របស់​គេ​»។

ចែក​រំលែក
អាន វិវរណៈ 7

វិវរណៈ 7:13-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​ពួក​ចាស់‌ទុំ​ម្នាក់​សួរ​មក​ខ្ញុំ​ថា តើ​អស់​អ្នក​ដែល​ពាក់​អាវ​ស​នោះ​ជា​ពួក​ណា ហើយ​មក​ពី​ណា ខ្ញុំ​ក៏​ឆ្លើយ​ទៅ​ថា លោក​ម្ចាស់​អើយ លោក​ជ្រាប​ហើយ រួច​អ្នក​នោះ​និយាយ​មក​ខ្ញុំ​ថា អ្នក​ទាំង​នោះ​ជា​ពួក​អ្នក ដែល​បាន​ចេញ​ពី​គ្រា​វេទនា​យ៉ាង​ធំ​មក គេ​បាន​បោក​អាវ ហើយ​ធ្វើ​ឲ្យ​ឡើង​ស​ក្នុង​ឈាម​របស់​កូន​ចៀម ហេតុ​នោះ​បាន​ជា​គេ​ស្ថិត​នៅ​ចំពោះ​បល្ល័ង្ក​ព្រះ ព្រម​ទាំង​បំរើ​ទ្រង់ នៅ​ក្នុង​ព្រះ‌វិហារ​ទាំង​យប់​ទាំង​ថ្ងៃ ហើយ​ព្រះ‌អង្គ ដែល​គង់​នៅ​លើ​បល្ល័ង្ក​នោះ ទ្រង់​នឹង​ធ្វើ​ជា​ត្រសាល​បាំង​ឲ្យ​គេ គេ​នឹង​មិន​ឃ្លាន ឬ​ស្រេក​ទៀត ក៏​មិន​ត្រូវ​ថ្ងៃ​ចាំង​មក​លើ​គេ ឬ​ចំហាយ​ណា​ទៀត​ឡើយ ពី​ព្រោះ​កូន​ចៀម​ដែល​នៅ​កណ្តាល​បល្ល័ង្ក ទ្រង់​នឹង​ឃ្វាល ហើយ​នាំ​គេ ទៅ​ដល់​រន្ធ​ទឹក​នៃ​ជីវិត ហើយ​ព្រះ‌ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ពី​ភ្នែក​គេ​ចេញ។

ចែក​រំលែក
អាន វិវរណៈ 7