វិវរណៈ 7:1-3
វិវរណៈ 7:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក្រោយនោះមក ខ្ញុំឃើញទេវតាបួនរូប ឈរនៅជ្រុងផែនដីទាំងបួន ទាំងទប់ខ្យល់នៅផែនដីទាំងបួនទិស មិនឲ្យបក់មកលើផែនដី សមុទ្រ ឬដើមឈើណាឡើយ។ រួចខ្ញុំឃើញទេវតាមួយទៀត ដែលឡើងមកពីទិសថ្ងៃរះ មានទាំងត្រារបស់ព្រះដ៏មានព្រះជន្មរស់ ទេវតានោះក៏បន្លឺសំឡេងទៅទេវតាទាំងបួន ដែលមានអំណាចនឹងធ្វើទុក្ខផែនដី និងសមុទ្រថា៖ «កុំអាលធ្វើទុក្ខផែនដី សមុទ្រ ឬដើមឈើណាឡើយ ទម្រាំយើងបានបោះត្រានៅលើថ្ងាសពួកអ្នកបម្រើរបស់ព្រះនៃយើងសិន»។
វិវរណៈ 7:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្រោយមកទៀត ខ្ញុំឃើញទេវតា*បួនរូបឈរនៅទិសទាំងបួននៃផែនដី។ ទេវតាទាំងនោះនាំគ្នាទប់ខ្យល់ទាំងបួនទិស កុំឲ្យបក់បោកមកលើផែនដី មកលើសមុទ្រ ឬមកលើដើមឈើណាមួយឡើយ។ បន្ទាប់មក ខ្ញុំឃើញទេវតាមួយរូបទៀតឡើងពីទិសខាងកើតមក ទាំងកាន់ត្រារបស់ព្រះដ៏មានព្រះជន្មគង់នៅផង។ ទេវតានោះបន្លឺសំឡេងយ៉ាងខ្លាំងៗទៅកាន់ទេវតាទាំងបួន ដែលបានទទួលអំណាចធ្វើទុក្ខទោសផែនដី និងសមុទ្រថា៖ «សូមកុំអាលធ្វើទុក្ខទោសផែនដី សមុទ្រ ឬដើមឈើណាឡើយ ចាំយើងបោះត្រាសម្គាល់លើថ្ងាសពួកអ្នកបម្រើរបស់ព្រះជាម្ចាស់នៃយើងហើយសិន»។
វិវរណៈ 7:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ក្រោយនោះមក ខ្ញុំឃើញទេវតា៤រូប ឈរនៅជ្រុងផែនដីទាំង៤ ទាំងទប់ខ្យល់នៅផែនដីទាំង៤ទិស មិនឲ្យបក់មកលើផែនដី ឬសមុទ្រ ឬដើមឈើណាឡើយ រួចខ្ញុំឃើញទេវតា១ទៀត ដែលឡើងមកពីទិសថ្ងៃរះ មានទាំងត្រារបស់ព្រះដ៏មានព្រះជន្មរស់ ទេវតានោះក៏បន្លឺសំឡេងទៅទេវតាទាំង៤នោះ ដែលមានអំណាចនឹងធ្វើទុក្ខផែនដី ហើយនឹងសមុទ្រថា កុំឲ្យធ្វើទុក្ខផែនដី ឬសមុទ្រ ឬដើមឈើណាក្តី ទាល់តែបោះត្រានៅត្រង់ថ្ងាសនៃពួកបាវបំរើរបស់ព្រះនៃយើងសិន