វិវរណៈ 4:2-6

វិវរណៈ 4:2-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

រំពេច​នោះ ខ្ញុំ​ក៏​លង់​ទៅ​ក្នុង​វិញ្ញាណ ហើយ​ឃើញ​មាន​បល្ល័ង្ក​មួយ​នៅ​ស្ថាន‌សួគ៌ ទាំង​មាន​ព្រះ​មួយ​អង្គ​គង់​នៅ​លើ​បល្ល័ង្ក​នោះ។ ព្រះ‌អង្គ​ដែល​គង់​លើ​បល្ល័ង្ក មើល​ទៅ​មាន​ភាព​ដូច​ជា​ត្បូង​ពេជ្រ និង​ត្បូង​ទទឹម ក៏​មាន​ឥន្ទធនូ​នៅ​ព័ទ្ធ​ជុំ​វិញ​បល្ល័ង្ក ដែល​មើល​ទៅ​ដូច​ជា​ត្បូង​មរកត។ នៅ​ជុំ​វិញ​បល្ល័ង្ក​នោះ មាន​បល្ល័ង្ក​ម្ភៃ‌បួន​ទៀត ហើយ​មាន​ចាស់​ទុំ​ម្ភៃ‌បួន​នាក់ អង្គុយ​លើ​បល្ល័ង្ក​ទាំង​នោះ ស្លៀក​ពាក់​ស និង​ពាក់​មកុដ​មាស​នៅ​លើ​ក្បាល។ មាន​ផ្លេក‌បន្ទោរ មាន​សំឡេង និង​ផ្គរ​លាន់​ចេញ​ពី​បល្ល័ង្ក​មួយ​នោះ​មក ហើយ​នៅ​មុខ​បល្ល័ង្ក​នោះ មាន​ចង្កៀង​ប្រាំពីរ​កំពុង​ឆេះ នោះ​គឺ​ជា​វិញ្ញាណ​ទាំង​ប្រាំពីរ​របស់​ព្រះ។ នៅ​មុខ​បល្ល័ង្ក​នោះ មាន​ដូច​ជា​សមុទ្រ​កែវ ដូច​ជា​កែវ​ចរណៃ ហើយ​នៅ​កណ្ដាល និង​នៅ​ជុំ​វិញ​បល្ល័ង្ក​នោះ មាន​សត្វ​មាន​ជីវិត​បួន ដែល​មាន​ភ្នែក​ពេញ​ខ្លួន ទាំង​មុខ​ទាំង​ក្រោយ។

ចែក​រំលែក
អាន វិវរណៈ 4

វិវរណៈ 4:2-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

រំពេច​នោះ ព្រះ‌វិញ្ញាណ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​លង់​ស្មារតី។ ខ្ញុំ​ឃើញ​បល្ល័ង្ក​មួយ​នៅ​ស្ថាន​បរម‌សុខ* ហើយ​មាន​ព្រះ‌មួយ​អង្គ​គង់​នៅ​លើ​បល្ល័ង្ក​នោះ។ ព្រះអង្គ​ដែល​គង់​នៅ​លើ​បល្ល័ង្ក មើល​ទៅ​ដូច​ជា​ត្បូង​មណី‌ជោតិរស និង​ត្បូង​ទទឹម ហើយ​មាន​ឆព្វណ្ណ‌រង្សី ភ្លឺ​ដូច​កែវ‌មរកត ព័ទ្ធ​ជុំ‌វិញ​បល្ល័ង្ក​នោះ​ដែរ។ នៅ​ជុំ‌វិញ​បល្ល័ង្ក មាន​បល្ល័ង្ក​ម្ភៃ​បួន​ទៀត ហើយ​មាន​ព្រឹទ្ធា‌ចារ្យ*​ម្ភៃ​បួន​រូប​អង្គុយ​នៅ​លើ​បល្ល័ង្ក​ទាំង​នោះ ស្លៀក​ពាក់​ពណ៌​ស និង​ពាក់​មកុដ​មាស​ផង។ មាន​ផ្លេក​បន្ទោរ មាន​សំឡេង ព្រម​ទាំង​ផ្គរ‌លាន់​ចេញ​ពី​បល្ល័ង្ក​នោះ​មក។ នៅ​មុខ​បល្ល័ង្ក មាន​ចង្កៀង​ប្រាំ‌ពីរ​កំពុង​ឆេះ​យ៉ាង​ភ្លឺ ចង្កៀង​ទាំង​នោះ គឺ​ជា​ព្រះ‌វិញ្ញាណ​ទាំង​ប្រាំ‌ពីរ​របស់​ព្រះ‌ជា‌ម្ចាស់។ នៅ​មុខ​បល្ល័ង្ក មាន​ដូច​ជា​សមុទ្រ ភ្លឺ​ថ្លា​ដូច​កែវ‌ចរណៃ។ នៅ​ចំ​កណ្ដាល និង​នៅ​ជុំ‌វិញ​បល្ល័ង្ក មាន​សត្វ​មាន​ជីវិត​បួន​រូប​ដែល​មាន​ភ្នែក​ពេញ​ខ្លួន ទាំង​មុខ ទាំង​ក្រោយ។

ចែក​រំលែក
អាន វិវរណៈ 4

វិវរណៈ 4:2-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ស្រាប់​តែ​ខ្ញុំ​បាន​ត្រឡប់​ជា​នៅ​ដោយ​វិញ្ញាណ ហើយ​ឃើញ​មាន​បល្ល័ង្ក​១ ដាក់​នៅ​លើ​ស្ថាន‌សួគ៌ ក៏​មាន​១​អង្គ​គង់​នៅ​លើ​បល្ល័ង្ក​នោះ ឯ​ព្រះ‌អង្គ​ដែល​គង់​នៅ​នោះ មើល​ទៅ​មាន​ភាព​ដូច​ជា​ត្បូង​មណី‌ជោតិ នឹង​ត្បូង​ទទឹម ក៏​មាន​ឥន្ទ‌ធនូ​នៅ​ព័ទ្ធ​ជុំ‌វិញ​បល្ល័ង្ក ដែល​មើល​ទៅ​ដូច​ជា​ត្បូង​មរកត។ នៅ​ព័ទ្ធ​ជុំ‌វិញ​បល្ល័ង្ក​នោះ ក៏​មាន​បល្ល័ង្ក​២៤​ទៀត ហើយ​ខ្ញុំ​ឃើញ​អ្នក​ចាស់‌ទុំ​២៤​នាក់ អង្គុយ​លើ​បល្ល័ង្ក​ទាំង​នោះ ទាំង​ស្លៀក‌ពាក់​ស ហើយ​មាន​មកុដ​មាស​នៅ​លើ​ក្បាល មាន​ផ្លេក‌បន្ទោរ សៀង​សំឡេង នឹង​ផ្គរ‌លាន់​ចេញ​ពី​បល្ល័ង្ក​១​នោះ​មក ក៏​មាន​ចង្កៀង​៧​ឆេះ​នៅ​ពី​ខាង​មុខ នោះ​គឺ​ជា​វិញ្ញាណ​ទាំង​៧​របស់​ព្រះ ឯ​នៅ​ខាង​មុខ​បល្ល័ង្ក​នោះ មាន​សមុទ្រ​កែវ ដូច​ជា​កែវ​ចរណៃ ហើយ​នៅ​កណ្តាល នឹង​ជុំ‌វិញ​នៃ​បល្ល័ង្ក​នោះ ក៏​មាន​តួ​មាន​ជីវិត​៤​ដែល​មាន​ភ្នែក​ពេញ​ទាំង​មុខ​ទាំង​ក្រោយ

ចែក​រំលែក
អាន វិវរណៈ 4