វិវរណៈ 22:8-9
វិវរណៈ 22:8-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខ្ញុំ យ៉ូហាន ជាអ្នកដែលបានឮ និងបានឃើញហេតុការណ៍ទាំងនេះ។ ពេលខ្ញុំបានឮ និងឃើញដូច្នោះ ខ្ញុំក៏ក្រាបចុះថ្វាយបង្គំ នៅទៀបជើងទេវតា ដែលបង្ហាញឲ្យខ្ញុំឃើញហេតុការណ៍ទាំងនោះ តែទេវតាពោលមកខ្ញុំថា៖ «មិនត្រូវធ្វើដូច្នេះឡើយ! ខ្ញុំក៏ជាអ្នកបម្រើជាមួយអ្នក ហើយជាមួយពួកហោរា ជាបងប្អូនរបស់អ្នក និងជាមួយអស់អ្នកដែលកាន់តាមព្រះបន្ទូលក្នុងគម្ពីរនេះដែរ។ ចូរថ្វាយបង្គំព្រះវិញ!»។
វិវរណៈ 22:8-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំ យ៉ូហាន ខ្ញុំបានឮ និងបានឃើញហេតុការណ៍ទាំងនេះ។ ពេលខ្ញុំបានឮ និងបានឃើញដូច្នេះហើយ ខ្ញុំក្រាបចុះនៅទៀបជើងទេវតា ដែលបានបង្ហាញឲ្យខ្ញុំឃើញនោះ បម្រុងនឹងថ្វាយបង្គំលោក ក៏ប៉ុន្តែ ទេវតាពោលមកខ្ញុំថា៖ «កុំថ្វាយបង្គំខ្ញុំអី! ខ្ញុំជាអ្នករួមការងារជាមួយលោកទេតើ ហើយខ្ញុំក៏រួមការងារជាមួយពួកព្យាការី ដែលជាបងប្អូនរបស់លោក និងជាមួយអស់អ្នកប្រតិបត្តិតាមសេចក្ដីដែលមានចែងក្នុងសៀវភៅនេះដែរ។ ត្រូវថ្វាយបង្គំព្រះជាម្ចាស់វិញ!»។
វិវរណៈ 22:8-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គឺយ៉ូហានខ្ញុំ ដែលបានឃើញ ហើយឮសេចក្ដីទាំងនេះ លុះខ្ញុំឮ ហើយឃើញ នោះខ្ញុំក៏ទំលាក់ខ្លួនរៀបនឹងថ្វាយបង្គំ នៅទៀបជើងនៃទេវតា ដែលបង្ហាញឲ្យខ្ញុំឃើញសេចក្ដីទាំងនេះ តែទេវតាប្រាប់ខ្ញុំថា កុំឲ្យធ្វើដូច្នេះឡើយ ខ្ញុំក៏ជាបាវបំរើជាមួយនឹងអ្នកដែរ ហើយជាមួយនឹងពួកហោរា ជាបងប្អូនអ្នក នឹងពួកអ្នកដែលកាន់តាមព្រះបន្ទូលក្នុងគម្ពីរនេះផង ចូរថ្វាយបង្គំដល់ព្រះវិញចុះ។