វិវរណៈ 22:14-17

វិវរណៈ 22:14-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មាន​ពរ​ហើយ​អស់​អ្នក​ណា​ដែល​លាង​អាវ​ខ្លួន ដើម្បី​ឲ្យ​មាន​សិទ្ធិ​ចូល​ដល់​ដើម​ជីវិត ហើយ​ឲ្យ​បាន​ចូល​ទៅ​ក្នុង​ក្រុង​តាម​ទ្វារ។ ខាង​ក្រៅ​មាន​សុទ្ធ​តែ​ពួក​ឆ្កែ ពួក​មន្ត​អាគម ពួក​សហាយ‌ស្មន់ ពួក​កាប់​សម្លាប់ ពួក​ថ្វាយ​បង្គំ​រូប​ព្រះ និង​អស់​អ្នក​ដែល​ស្រឡាញ់ ហើយ​ប្រព្រឹត្ត​សេចក្ដី​ភូតភរ។ យើង យេស៊ូវ បាន​ចាត់​ទេវតា​របស់​យើង​មក​ធ្វើ​បន្ទាល់​ប្រាប់​អ្នក​រាល់​គ្នា ពី​សេចក្ដី​ទាំង​នេះ​ដល់​ក្រុម​ជំនុំ។ យើង​ជា​ឫស និង​ជា​ពូជ​ពង្ស​របស់​ព្រះបាទ​ដាវីឌ ជា​ផ្កាយ​ព្រឹក​ដ៏​ភ្លឺ​ចិញ្ចែង»។ ព្រះ‌វិញ្ញាណ និង​កូន​ក្រមុំ​ពោល​ថា៖ «សូម​យាង​មក!» សូម​ឲ្យ​អ្នក​ណា​ដែល​ឮ​ពោល​ឡើង​ដែរ​ថា៖ «សូម​យាង​មក!»។ អ្នក​ណា​ដែល​ស្រេក សូម​ចូល​មក! ហើយ​អ្នក​ណា​ដែល​ចង់​បាន សូម​មក​យក​ទឹក​ជីវិត​នេះ​ចុះ ឥត​បង់​ថ្លៃ​ទេ។

ចែក​រំលែក
អាន វិវរណៈ 22

វិវរណៈ 22:14-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អ្នក​ណា​បោក​អាវ​វែង​របស់​ខ្លួន​បាន​ស្អាត អ្នក​នោះ​មាន​សុភមង្គល​ហើយ គេ​នឹង​មាន​សិទ្ធិ​បេះ​ផ្លែ​ពី​ដើម​ឈើ​ដែល​ផ្ដល់​ជីវិត ព្រម​ទាំង​ចូល​ទៅ​ក្នុង​ក្រុង​តាម​ទ្វារ​ផង!។ រីឯ​ពួក​ឆ្កែ ពួក​គ្រូ​ធ្មប់ ពួក​ប្រាស‌ចាក​សីលធម៌ ពួក​សម្លាប់​គេ ពួក​ថ្វាយ‌បង្គំ​ព្រះ​ក្លែងក្លាយ និង​អស់​អ្នក​ដែល​ចូល​ចិត្ត​កុហក និង​អនុវត្ត​តាម​ពាក្យ​កុហក​នោះ​វិញ ត្រូវ​ចេញ​ទៅ​ក្រៅ​ទៅ! យើង យេស៊ូ យើង​បាន​ចាត់​ទេវតា*​របស់​យើង​ឲ្យ​មក​បញ្ជាក់​សេចក្ដី​ទាំង​នេះ ប្រាប់​អ្នក​រាល់​គ្នា​អំពី​ក្រុម‌ជំនុំ​នានា។ យើង​ជា​ពន្លក​ដែល​ដុះ​ចេញ​ពី​ពូជ‌ពង្ស​របស់​ព្រះ‌បាទ​ដាវីឌ យើង​ជា​ផ្កាយ​ព្រឹក​ដ៏​ភ្លឺ​ចិញ្ចែង”»។ ព្រះ‌វិញ្ញាណ និង​ភរិយា​ថ្មោង​ថ្មី​ពោល​ឡើង​ថា៖ «សូម​ព្រះអង្គ​យាង​មក!»។ សូម​ឲ្យ​អស់​អ្នក​ដែល​បាន​ឮ​ពោល​ឡើង​ដែរ​ថា៖ «សូម​ព្រះអង្គ​យាង​មក!»។ អ្នក​ណា​ស្រេក សុំ​អញ្ជើញ​មក! អ្នក​ណា​ចង់​បាន សុំ​អញ្ជើញ​មក​ទទួល​ទឹក​ដែល​ផ្ដល់​ជីវិត ដោយ​មិន​បាច់​បង់​ថ្លៃ!។

ចែក​រំលែក
អាន វិវរណៈ 22

វិវរណៈ 22:14-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មាន​ពរ​ហើយ​អស់​អ្នក​ណា​ដែល​លាង​អាវ​ខ្លួន ដើម្បី​ឲ្យ​បាន​ច្បាប់​ដល់​ដើម​ជីវិត ហើយ​ឲ្យ​បាន​ចូល​ទៅ​ក្នុង​ក្រុង​តាម​ទ្វារ ខាង​ក្រៅ​មាន​សុទ្ធ​តែ​ពួក​ឆ្កែ ពួក​មន្ត‌អាគម ពួក​កំផិត ពួក​កាប់​សំឡាប់​គេ ពួក​ថ្វាយ‌បង្គំ​រូប​ព្រះ ហើយ​គ្រប់​ទាំង​អ្នក​ណា​ដែល​ស្រឡាញ់ ហើយ​ប្រព្រឹត្ត​សេចក្ដី​កំភូត។ អញ ឈ្មោះ​យេស៊ូវ បាន​ចាត់​ទេវតា​របស់​អញ​មក​ធ្វើ​បន្ទាល់ ប្រាប់​ឲ្យ​ឯង​រាល់​គ្នា​ដឹង​ពី​សេចក្ដី​ទាំង​នេះ នៅ​ក្នុង​ពួក​ជំនុំ​ទាំង​ប៉ុន្មាន អញ​ជា​ឫស ហើយ​ជា​ពូជ​ហ្លួង​ដាវីឌ ជា​ផ្កាយ​ព្រឹក​ដ៏​ភ្លឺ​ចិញ្ចែង ព្រះ‌វិញ្ញាណ នឹង​ប្រពន្ធ​ថ្មោង‌ថ្មី​ពោល​ថា អញ្ជើញ​មក ហើយ​អ្នក​ណា​ដែល​ឮ ក៏​ថា អញ្ជើញ​មក​ដែរ អ្នក​ណា​ដែល​ស្រេក នោះ​មាន​តែ​មក ហើយ​អ្នក​ណា​ដែល​ចង់​បាន មាន​តែ​យក​ទឹក​ជីវិត​នោះ​ចុះ ឥត​ចេញ​ថ្លៃ​ទេ។

ចែក​រំលែក
អាន វិវរណៈ 22