វិវរណៈ 20:7-9

វិវរណៈ 20:7-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លុះ​រយៈ​ពេល​មួយ​ពាន់​ឆ្នាំ​នោះ​កន្លង​ផុត​ទៅ មារ​សាតាំង​នឹង​រួច​ពី​គុក ហើយ​វា​ចេញ​ទៅ​បញ្ឆោត​ជាតិ​សាសន៍​នានា នៅ​ទិស​ទាំង​បួន​ឲ្យ​វង្វេង គឺ​វា​នាំ​ទាំង​សាសន៍​កុក ទាំង​សាសន៍​ម៉ាកុក​ឲ្យ​វង្វេង​ដែរ ដើម្បី​ប្រមូល​គេ​មក​ធ្វើ​សឹក​សង្គ្រាម។ ពួក​គេ​មាន​ចំនួន​ច្រើន​ដូច​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ។ ពួក​គេ​បាន​ឡើង​ទៅ​ច្បាំង​ពាស‌ពេញ​លើ​ផែនដី​ទាំង​មូល ហើយ​ឡោម‌ព័ទ្ធ​ទី​បោះ​ជំរំ​របស់​ប្រជា‌រាស្ដ្រ​ព្រះ‌ជា‌ម្ចាស់ ព្រម​ទាំង​ឡោម‌ព័ទ្ធ​ក្រុង​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះអង្គ​ថែម​ទៀត​ផង។ ប៉ុន្តែ មាន​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក​លេប​ពួក​គេ​អស់​ទៅ។

ចែក​រំលែក
អាន វិវរណៈ 20