វិវរណៈ 20:4-6

វិវរណៈ 20:4-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក​ទៀត ខ្ញុំ​ឃើញ​បល្ល័ង្ក​ជា​ច្រើន និង​អស់​អ្នក​ដែល​អង្គុយ​លើ​បល្ល័ង្ក​ទាំង​នោះ បាន​ទទួល​អំណាច​ដើម្បី​ជំនុំ‌ជម្រះ។ ខ្ញុំ​ក៏​ឃើញ​ព្រលឹង​របស់​អស់​អ្នក​ដែល​ត្រូវ​គេ​កាត់​ក្បាល ដោយ​ព្រោះ​គេ​បាន​ធ្វើ​បន្ទាល់​ពី​ព្រះ‌យេ‌ស៊ូវ និង​ដោយ​ព្រោះ​ព្រះ‌បន្ទូល​របស់​ព្រះ ព្រម​ទាំង​អស់​អ្នក​ដែល​មិន​បាន​ក្រាប​ថ្វាយ​បង្គំ​សត្វ​នោះ ឬ​រូប​របស់​វា ក៏​មិន​បាន​ទទួល​សញ្ញា​សម្គាល់​របស់​វា នៅ​លើ​ថ្ងាស ឬ​នៅ​លើ​ដៃ​របស់​គេ​ដែរ ។ អ្នក​ទាំង​នោះ​បាន​រស់​ឡើង​វិញ ហើយ​សោយ​រាជ្យ​ជា​មួយ​ព្រះ‌គ្រីស្ទ​មួយ​ពាន់​ឆ្នាំ។ តែ​មនុស្ស​ស្លាប់​ផ្សេង​ទៀត​មិន​បាន​រស់​ឡើង​វិញ​ទេ រហូត​ទាល់​តែ​ផុត​ពី​មួយ​ពាន់​ឆ្នាំ​នោះ​ទៅ នេះ​ជា​ការ​រស់​ឡើង​វិញ​លើក​ទី​មួយ។ មាន​ពរ​ហើយ បរិសុទ្ធ​ហើយ អស់​អ្នក​ដែល​មាន​ចំណែក​ក្នុង​ការ​រស់​ឡើង​វិញ​លើក​ទី​មួយ​នេះ។ សេចក្ដី​ស្លាប់​ទី​ពីរ​គ្មាន​អំណាច​លើ​អ្នក​ទាំង​នោះ​ឡើយ គឺ​អ្នក​ទាំង​នោះ​នឹង​ធ្វើ​ជា​សង្ឃ​របស់​ព្រះ និង​របស់​ព្រះ‌គ្រីស្ទ ហើយ​គេ​នឹង​សោយ​រាជ្យ​ជា​មួយ​ព្រះ‌អង្គ​មួយ​ពាន់​ឆ្នាំ។

ចែក​រំលែក
អាន វិវរណៈ 20

វិវរណៈ 20:4-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​ឃើញ​បល្ល័ង្ក​ជា​ច្រើន ហើយ​អស់​អ្នក​ដែល​អង្គុយ​នៅ​លើ​បល្ល័ង្ក​ទាំង​នោះ បាន​ទទួល​អំណាច​នឹង​វិនិច្ឆ័យ​ទោស។ ខ្ញុំ​ក៏​ឃើញ​វិញ្ញាណ‌ក្ខ័ន្ធ​របស់​អស់​អ្នក​ដែល​ស្លាប់ ដោយ​គេ​កាត់​ក ព្រោះ​តែ​បាន​ផ្ដល់​សក្ខីភាព​អំពី​ព្រះ‌យេស៊ូ និង​អំពី​ព្រះ‌បន្ទូល​របស់​ព្រះអង្គ។ ខ្ញុំ​ក៏​ឃើញ​វិញ្ញាណ‌ក្ខ័ន្ធ​របស់​អស់​អ្នក​ដែល​មិន​បាន​ក្រាប​ថ្វាយ‌បង្គំ​សត្វ​តិរច្ឆាន ឬ​ថ្វាយ‌បង្គំ​រូប​ចម្លាក់​របស់​វា ហើយ​មិន​បាន​ទទួល​សញ្ញា​សម្គាល់​លើ​ថ្ងាស និង​នៅ​លើ​ដៃ​ដែរ​។ អ្នក​ទាំង​នោះ​មាន​ជីវិត​រស់​ឡើង​វិញ សោយ​រាជ្យ​ជា​មួយ​ព្រះ‌គ្រិស្ត​ក្នុង​រយៈ​ពេល​មួយ​ពាន់​ឆ្នាំ។ រីឯ​មនុស្ស​ឯ​ទៀតៗ​ដែល​បាន​ស្លាប់​ទៅ​ហើយ​នោះ ពុំ​បាន​រស់​ឡើង​វិញ​ទេ គឺ​រហូត​ដល់​គម្រប់​មួយ​ពាន់​ឆ្នាំ​ទើប​រស់​ឡើង​វិញ។ នេះ​ជា​ការ​រស់​ឡើង​វិញ​លើក​ទី​មួយ អស់​អ្នក​ដែល​បាន​រស់​ឡើង​វិញ​នៅ​លើក​ទី​មួយ​ពិត​ជា​មាន​សុភមង្គល* ហើយ​នឹង​បាន​វិសុទ្ធ*​ទៀត​ផង!។ សេចក្ដី​ស្លាប់​ទី​ពីរ គ្មាន​អំណាច​លើ​អ្នក​ទាំង​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ គេ​នឹង​ទៅ​ជា​បូជា‌ចារ្យ*​របស់​ព្រះ‌ជា‌ម្ចាស់ និង​របស់​ព្រះ‌គ្រិស្ត ហើយ​សោយ​រាជ្យ​ជា​មួយ​ព្រះអង្គ ក្នុង​រយៈ​ពេល​មួយ​ពាន់​ឆ្នាំ។

ចែក​រំលែក
អាន វិវរណៈ 20

វិវរណៈ 20:4-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ខ្ញុំ​ក៏​ឃើញ​បល្ល័ង្ក​ជា​ច្រើន នឹង​ពួក​អ្នក​ដែល​អង្គុយ​លើ ហើយ​មាន​អំណាច​បាន​ប្រគល់ ដល់​អ្នក​ទាំង​នោះ ឲ្យ​ជំនុំ‌ជំរះ នោះ​ព្រលឹង​មនុស្ស​ទាំង​ប៉ុន្មាន ដែល​ត្រូវ​គេ​កាត់​ក្បាល ដោយ​ព្រោះ​ធ្វើ​បន្ទាល់​ពី​ព្រះ‌យេស៊ូវ ហើយ​ដោយ​ព្រោះ​ព្រះ‌បន្ទូល​នៃ​ព្រះ ព្រម​ទាំង​ពួក​អ្នក​ដែល​មិន​បាន​ក្រាប​ថ្វាយ‌បង្គំ​ដល់​សត្វ​នោះ ឬ​រូប​វា ក៏​មិន​បាន​ទទួល​ទី​សំគាល់​វា នៅ​លើ​ថ្ងាស ឬ​នៅ​លើ​ដៃ​ឡើយ អ្នក​ទាំង​នោះ​បាន​រស់​វិញ ហើយ​ក៏​សោយ‌រាជ្យ​ជា​មួយ​នឹង​ព្រះ‌គ្រីស្ទ នៅ​១​ពាន់​ឆ្នាំ តែ​មនុស្ស​ស្លាប់​ឯ​ទៀត​មិន​បាន​រស់​វិញ​ទេ ទាល់​តែ​ផុត​ពី​១​ពាន់​ឆ្នាំ​នោះ​ទៅ នេះ​ហើយ​ជា​ខណ​រស់​ឡើង​វិញ​ទី​១ មាន​ពរ​ហើយ ក៏​បរិសុទ្ធ​ផង អស់​អ្នក​ណា​ដែល​មាន​ចំណែក ក្នុង​ខណ​រស់​ឡើង​វិញ​ជាន់​មុន​ដំបូង​នេះ សេចក្ដី​ស្លាប់​ទី​២​គ្មាន​អំណាច​លើ​អ្នក​ទាំង​នោះ​ឡើយ អ្នក​ទាំង​នោះ​នឹង​ធ្វើ​ជា​ពួក​សង្ឃ​នៃ​ព្រះ នឹង​ព្រះ‌គ្រីស្ទ ហើយ​នឹង​សោយ‌រាជ្យ​ជា​មួយ​នឹង​ទ្រង់​អស់​១​ពាន់​ឆ្នាំ

ចែក​រំលែក
អាន វិវរណៈ 20