វិវរណៈ 20:1-3 - Compare All Versions

វិវរណៈ 20:1-3 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

បន្ទាប់​មក ខ្ញុំ​ឃើញ​ទេវតា​មួយ​រូប​ចុះ​ពី​ស្ថាន​សួគ៌ ទាំង​កាន់​កូន​សោ​ជង្ហុក​ធំ និង​ច្រវាក់​មួយ​យ៉ាង​ធំ​នៅ​ដៃ។ ទេវតា​នោះ​ក៏​ចាប់​នាគ គឺ​ពស់​ពី​ចាស់​បុរាណ ដែល​ជា​អារក្ស និង​ជា​សាតាំង ហើយ​ចង​ទុក​មួយ​ពាន់​ឆ្នាំ រួច​បោះ​វា​ទៅ​ក្នុង​ជង្ហុក​ធំ ទាំង​ចាក់​សោ ហើយ​បិទ​ត្រា​ពី​លើ ដើម្បី​កុំ​ឲ្យ​វា​នាំ​ជាតិ​សាសន៍​នានា​ឲ្យ​វង្វេង​ទៀត រហូត​ដល់​ផុត​ពី​មួយ​ពាន់​ឆ្នាំ​នោះ​ទៅ។ ក្រោយ​មក ត្រូវ​តែ​ដោះ​លែង​វា​មួយ​រយៈ​ពេល​ខ្លី។

ចែក​រំលែក
វិវរណៈ 20 គកស១៦

វិវរណៈ 20:1-3 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

បន្ទាប់​មក ខ្ញុំ​ឃើញ​ទេវតា*​មួយ​រូប​ចុះ​ពី​លើ​មេឃ ទាំង​កាន់​កូន​សោ​ស្ថាន​នរក​អវិចី និង​ច្រវាក់​មួយ​យ៉ាង​ធំ​នៅ​ដៃ​ផង។ ទេវតា​នោះ​បាន​ចាប់​នាគ​មក​ចង​ទុក​ក្នុង​រយៈ​ពេល​មួយ​ពាន់​ឆ្នាំ។ នាគ​នោះ​ជា​ពស់​ពី​បុរាណ ជា​មារ* និង​ជា​សាតាំង។ ទេវតា​បាន​បោះ​វា​ទៅ​ស្ថាន​នរក​អវិចី ហើយ​ចាក់​សោ បិទ​ត្រា​លើ​ទ្វារ រហូត​ដល់​គម្រប់​មួយ​ពាន់​ឆ្នាំ ដើម្បី​កុំ​ឲ្យ​វា​ល្បួង​ជាតិ​សាសន៍​នានា​ឲ្យ​វង្វេង​ទៀត។ លុះ​ផុត​កំណត់​នេះ​ទៅ ត្រូវ​តែ​ដោះ​លែង​វា​មួយ​រយៈ​ពេល​ខ្លី។

ចែក​រំលែក
វិវរណៈ 20 គខប

វិវរណៈ 20:1-3 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

ខ្ញុំ​ក៏​ឃើញ​ទេវតា​១ ចុះ​ពី​ស្ថាន​សួគ៌​មក ទាំង​កាន់​កូន​សោ​ជង្ហុក​ធំ នឹង​ច្រវាក់​១​យ៉ាង​ធំ​នៅ​ដៃ ទេវតា​នោះ​ក៏​ចាប់​នាគ​ចង​វា​ទុក​១​ពាន់​ឆ្នាំ គឺ​ជា​ពស់​ពី​ចាស់​បុរាណ ដែល​ជា​អារក្ស​ឈ្មោះ​ថា សាតាំង ក៏​បោះ​វា​ចោល​ទៅ​ក្នុង​ជង្ហុក​ធំ ទាំង​ខ្ចប់ ហើយ​បិទ​ត្រា​ពី​លើ ដើម្បី​កុំ​ឲ្យ​វា​នាំ​អស់​ទាំង​សាសន៍ ឲ្យ​វង្វេង​ទៀត ទាល់​តែ​ផុត​ពី​១​ពាន់​ឆ្នាំ​នោះ​ទៅ ក្រោយ​នោះ​ត្រូវ​តែ​ស្រាយ​វា​លែង​បន្តិច។

ចែក​រំលែក
វិវរណៈ 20 ពគប