វិវរណៈ 2:14-16

វិវរណៈ 2:14-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុន្តែ យើង​ប្រកាន់​សេចក្ដី​ខ្លះ​នឹង​អ្នក ព្រោះ​នៅ​ទី​នោះ មាន​អ្នក​ខ្លះ ដែល​កាន់​តាម​សេចក្ដី​បង្រៀន​របស់​បាឡាម ជា​អ្នក​ដែល​បង្រៀន​ឲ្យ​បាឡាក​ដាក់​អន្ទាក់ នៅ​មុខ​ប្រជា‌ជន​អ៊ីស្រា‌អែល ដើម្បី​នាំ​ឲ្យ​គេ​បរិ‌ភោគ​តង្វាយ ដែល​ថ្វាយ​ទៅ​រូប​ព្រះ ហើយ​ឲ្យ​ប្រព្រឹត្ត​សហាយ​ស្មន់​ផង ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា ក៏​មាន​អ្នក​ខ្លះ ដែល​កាន់​តាម​សេចក្ដី​បង្រៀន​របស់​ពួក​នីកូ‌ឡាស​ដែរ។ ដូច្នេះ ចូរ​ប្រែ​ចិត្ត​ចុះ បើ​ពុំ​នោះ​ទេ យើង​នឹង​មក​រក​អ្នក​ក្នុង​ពេល​ឆាប់ៗ ហើយ​ច្បាំង​នឹង​គេ ដោយ​ដាវ​ដែល​ចេញ​ពី​មាត់​របស់​យើង។

ចែក​រំលែក
អាន វិវរណៈ 2

វិវរណៈ 2:14-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប៉ុន្តែ យើង​ប្រកាន់​អ្នក​ត្រង់​ចំណុច​ខ្លះៗ ព្រោះ​ក្នុង​ចំណោម​អ្នក មាន​អ្នក​ខ្លះ​កាន់​តាម​សេចក្ដី​បង្រៀន​របស់​បាឡាម។ បាឡាម​នេះ​បាន​បង្រៀន​បាឡាក់​ឲ្យ​ប្រើ​កល‌ល្បិច ទាក់‌ទាញ​ជន‌ជាតិ​អ៊ីស្រា‌អែល ឲ្យ​បរិភោគ​សាច់​ដែល​គេ​សែន​ព្រះ​ក្លែងក្លាយ និង​ឲ្យ​ប្រាស‌ចាក​សីលធម៌។ រីឯ​អ្នក​វិញ​ក៏​ដូច្នោះ​ដែរ គឺ​ក្នុង​ចំណោម​អ្នក មាន​អ្នក​ខ្លះ​បាន​កាន់​តាម​សេចក្ដី​បង្រៀន​របស់​ពួក​នីកូ‌ឡាស​របៀប​នេះ​ដូច​គ្នា។ ដូច្នេះ ចូរ​កែ​ប្រែ​ចិត្ត​គំនិត​ឡើង បើ​ពុំ​នោះ​ទេ យើង​នឹង​មក​រក​អ្នក​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ហើយ​យក​ដាវ​ដែល​ចេញ​ពី​មាត់​យើង មក​ប្រយុទ្ធ​នឹង​អ្នក​ទាំង​នោះ​ទៀត​ផង។

ចែក​រំលែក
អាន វិវរណៈ 2

វិវរណៈ 2:14-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ប៉ុន្តែ អញ​ប្រកាន់​សេចក្ដី​ខ្លះ​នេះ​នឹង​ឯង ពី​ព្រោះ​នៅ​ទី​នោះ ឯង​មាន​អ្នក​ខ្លះ ដែល​កាន់​តាម​សេចក្ដី​បង្រៀន​របស់​បាឡាម ជា​អ្នក​ដែល​បង្រៀន​ឲ្យ​បាឡាក​ដាក់​អន្ទាក់ នៅ​មុខ​ពួក​ជន‌ជាតិ​អ៊ីស្រាអែល ដើម្បី​នឹង​នាំ​ឲ្យ​គេ​បរិភោគ​ដង្វាយ ដែល​ថ្វាយ​ទៅ​រូប​ព្រះ ហើយ​ឲ្យ​ប្រព្រឹត្ត​សេចក្ដី​កំផិត​ផង ឯង​ក៏​មាន​អ្នក​ខ្លះ ដែល​កាន់​តាម​សេចក្ដី​បង្រៀន​របស់​ពួក​នីកូឡាស​ដែរ ដូច្នេះ ចូរ​ប្រែ​ចិត្ត​ចុះ ពុំ​នោះ​សោត អញ​នឹង​មក​ឯ​ឯង​ជា​ឆាប់ នោះ​អញ​នឹង​យក​ដាវ ដែល​នៅ​មាត់​អញ ច្បាំង​នឹង​គេ

ចែក​រំលែក
អាន វិវរណៈ 2