វិវរណៈ 15:3-5
វិវរណៈ 15:3-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គេច្រៀងទំនុករបស់លោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះ និងទំនុករបស់កូនចៀមថា៖ «ឱព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាបំផុតអើយ កិច្ចការរបស់ព្រះអង្គសុទ្ធតែធំ ហើយអស្ចារ្យ! ឱស្តេចនៃជាតិសាសន៍ទាំងឡាយអើយ ផ្លូវរបស់ព្រះអង្គសុចរិត និងពិតត្រង់! ឱព្រះអម្ចាស់អើយ តើមានអ្នកណាមិនកោតខ្លាច ហើយលើកតម្កើងព្រះនាមព្រះអង្គ? ដ្បិតមានតែព្រះអង្គមួយប៉ុណ្ណោះដែលបរិសុទ្ធ ហើយគ្រប់ទាំងសាសន៍នឹងមកក្រាបថ្វាយបង្គំព្រះអង្គ ដ្បិតការជំនុំជម្រះរបស់ព្រះអង្គ បានសម្តែងមកឲ្យឃើញហើយ»។ ក្រោយមក ខ្ញុំមើលទៅ ឃើញព្រះវិហារក្នុងរោងនៃសេចក្ដីបន្ទាល់នៅស្ថានសួគ៌ បើកទ្វារចំហ
វិវរណៈ 15:3-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ហើយនាំគ្នាច្រៀងចម្រៀងរបស់លោកម៉ូសេជាអ្នកបម្រើរបស់ព្រះជាម្ចាស់ និងចម្រៀងរបស់កូនចៀមថា៖ «ឱព្រះជាអម្ចាស់ដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់អើយ ស្នាព្រះហស្ដរបស់ព្រះអង្គប្រសើរឧត្ដមគួរឲ្យកោតស្ញប់ស្ញែងពន់ពេកណាស់! ឱព្រះមហាក្សត្រនៃប្រជាជាតិទាំងឡាយអើយ មាគ៌ារបស់ព្រះអង្គសុទ្ធតែសុចរិត និងត្រឹមត្រូវទាំងអស់! បពិត្រព្រះអម្ចាស់! តើមាននរណាមិនគោរពកោតខ្លាចព្រះនាមព្រះអង្គ! តើនរណាមិនលើកតម្កើងសិរីរុងរឿងនៃព្រះនាមព្រះអង្គ! ដ្បិតមានតែព្រះអង្គប៉ុណ្ណោះជាព្រះដ៏វិសុទ្ធ។ មនុស្សគ្រប់ជាតិសាសន៍នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ ដ្បិតគេបានឃើញច្បាស់ថា ព្រះអង្គវិនិច្ឆ័យដោយយុត្តិធម៌»។ ក្រោយមកទៀត ខ្ញុំមើលទៅឃើញព្រះវិហារនៅស្ថានបរមសុខ ដែលមានព្រះពន្លានៃសក្ខីភាពបើកទ្វារចំហ។
វិវរណៈ 15:3-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គេច្រៀងទំនុករបស់លោកម៉ូសេ ជាបាវបំរើនៃព្រះ នឹងទំនុករបស់កូនចៀមថា ឱព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាបំផុតអើយ ការទ្រង់សុទ្ធតែធំ ហើយអស្ចារ្យ ឱស្តេចនៃអស់ទាំងសាសន៍អើយ ផ្លូវទ្រង់សុទ្ធតែសុចរិត ហើយពិតត្រង់ ឱព្រះអម្ចាស់អើយ តើមានអ្នកឯណាដែលមិនត្រូវកោតខ្លាចដល់ទ្រង់ ហើយសរសើរដំកើង ដល់ព្រះនាមទ្រង់ ដ្បិតមានតែទ្រង់១ដែលបរិសុទ្ធ គ្រប់ទាំងសាសន៍នឹងមកក្រាបថ្វាយបង្គំនៅចំពោះទ្រង់ ដ្បិតការសុចរិតរបស់ទ្រង់ បានសំដែងមកឲ្យឃើញហើយ។ ក្រោយនោះ ខ្ញុំក្រឡេកទៅឃើញថា ទ្វារទីបរិសុទ្ធរបស់រោងឧបោសថនៃសេចក្ដីបន្ទាល់នៅស្ថានសួគ៌ ក៏នៅចំហ