វិវរណៈ 14:3-4

វិវរណៈ 14:3-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

គេ​ច្រៀង​បទ​មួយ​ថ្មី​នៅ​មុខ​បល្ល័ង្ក នៅ​មុខ​សត្វ​មាន​ជីវិត​ទាំង​បួន និង​នៅ​មុខ​ពួក​ចាស់​ទុំ។ គ្មាន​អ្នក​ណា​អាច​នឹង​រៀន​បទ​នោះ​បាន​ទេ មាន​តែ​មនុស្ស​មួយ​សែន​បួន​ម៉ឺន​បួន​ពាន់​នាក់ ដែល​ទ្រង់​បាន​លោះ​ពី​ផែនដី​មក​ប៉ុណ្ណោះ។ អ្នក​ទាំង​នេះ​មិន​បាន​ធ្វើ​ឲ្យ​ខ្លួន​សៅហ្មង​នឹង​ស្ត្រី​ឡើយ ដ្បិត​គេ​ជា​ព្រហ្មចារី។ អ្នក​ទាំង​នេះ​ហើយ ដែល​ដើរ​តាម​កូន​ចៀម​ទៅ​គ្រប់​កន្លែង​ដែល​ទ្រង់​យាង​ទៅ ព្រះ‌អង្គ​បាន​លោះ​គេ​ចេញ​ពី​ពួក​មនុស្ស​លោក ទុក​ជា​ផល​ដំបូង​ថ្វាយ​ដល់​ព្រះ និង​កូន​ចៀម

ចែក​រំលែក
អាន វិវរណៈ 14

វិវរណៈ 14:3-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អ្នក​ទាំង​នេះ​ច្រៀង​ចម្រៀង​ថ្មី​នៅ​មុខ​បល្ល័ង្ក នៅ​មុខ​សត្វ​មាន​ជីវិត​ទាំង​បួន និង​នៅ​មុខ​ពួក​ព្រឹទ្ធា‌ចារ្យ។ គ្មាន​នរណា​ម្នាក់​អាច​រៀន​ចម្រៀង​នោះ​ចេះ​ឡើយ លើក‌លែង​តែ​មនុស្ស​មួយ​សែន​បួន​ម៉ឺន​បួន​ពាន់​នាក់ ដែល​ព្រះ‌ជា‌ម្ចាស់​បាន​លោះ​ពី​ផែនដី​មក។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​មនុស្ស​ដែល​ពុំ​បាន​ធ្វើ​ឲ្យ​ខ្លួន​សៅ‌ហ្មង​នឹង​ស្ត្រីៗ​ឡើយ គឺ​គេ​នៅ​ព្រហ្មចារី​ទាំង​អស់​គ្នា។ កូន​ចៀម​ទៅ​ទី​ណា គេ​ក៏​នាំ​គ្នា​ទៅ​ទី​នោះ​តាម​ព្រះអង្គ​ដែរ។ ព្រះអង្គ​បាន​លោះ​គេ​ចេញ​ពី​ចំណោម​មនុស្ស​លោក​មក ទុក​ជា​ផល​ដំបូង​ថ្វាយ​ព្រះ‌ជា‌ម្ចាស់ និង​ថ្វាយ​កូន​ចៀម

ចែក​រំលែក
អាន វិវរណៈ 14