វិវរណៈ 14:14-16

វិវរណៈ 14:14-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក ខ្ញុំ​មើល​ទៅ​ឃើញ​ពពក​ស​មួយ​ដុំ ហើយ​មាន​ម្នាក់​ដូច​ជា​កូន​មនុស្ស អង្គុយ​នៅ​លើ​ពពក​នោះ ទាំង​ពាក់​មកុដ​មាស​នៅ​លើ​ក្បាល ហើយ​កាន់​កណ្តៀវ​យ៉ាង​មុត​នៅ​ដៃ។ មាន​ទេវតា​មួយ​ទៀត​ចេញ​ពី​ព្រះ‌វិហារ​មក បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ហៅ​អ្នក​ដែល​អង្គុយ​លើ​ពពក​ថា៖ «សូម​លូក​កណ្តៀវ​របស់​លោក​ទៅ​ច្រូត​ចុះ ដ្បិត​ដល់​ពេល​ត្រូវ​ច្រូត​ហើយ ព្រោះ​ផែនដី​បាន​ទុំ​ល្មម​ច្រូត​ហើយ»។ ដូច្នេះ លោក​ដែល​អង្គុយ​នៅ​លើ​ពពក ក៏​លូក​កណ្តៀវ​ទៅ​លើ​ផែនដី ហើយ​ផែនដី​ក៏​បាន​ច្រូត​រួច​រាល់។

ចែក​រំលែក
អាន វិវរណៈ 14