វិវរណៈ 14:13-14

វិវរណៈ 14:13-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ខ្ញុំ​ក៏​ឮ​សំឡេង​ពី​លើ​មេឃ​ថា៖ «ចូរ​សរសេរ​ដូច្នេះ​ថា មាន​ពរ​ហើយ អស់​អ្នក​ដែល​ស្លាប់​ក្នុង​ព្រះ‌អម្ចាស់ ចាប់​ពី​ពេល​នេះ​តទៅ»។ ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​ថា៖ «មែន​ហើយ គឺ​ដើម្បី​ឲ្យ​គេ​បាន​ឈប់​សម្រាក ពី​គ្រប់​ទាំង​ការ​នឿយ​ហត់​របស់​គេ ដ្បិត​កិច្ច‌ការ​ដែល​គេ​ធ្វើ​ទាំង​ប៉ុន្មាន ចេះ​តែ​ដេញ​តាម​គេ​ជាប់​ជានិច្ច»។ បន្ទាប់​មក ខ្ញុំ​មើល​ទៅ​ឃើញ​ពពក​ស​មួយ​ដុំ ហើយ​មាន​ម្នាក់​ដូច​ជា​កូន​មនុស្ស អង្គុយ​នៅ​លើ​ពពក​នោះ ទាំង​ពាក់​មកុដ​មាស​នៅ​លើ​ក្បាល ហើយ​កាន់​កណ្តៀវ​យ៉ាង​មុត​នៅ​ដៃ។

ចែក​រំលែក
អាន វិវរណៈ 14

វិវរណៈ 14:13-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​ឮ​សំឡេង​មួយ​បន្លឺ​ពី​លើ​មេឃ​មក​ថា៖ «ចូរ​សរសេរ​ដូច​ត​ទៅ: អស់​អ្នក​ដែល​ស្លាប់​រួម​ជា​មួយ​ព្រះ‌អម្ចាស់​ពិត​ជា​មាន​សុភមង្គល* ចាប់​តាំង​ពី​ពេល​នេះ​ទៅ​ហើយ! ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​ថា ពិត​មែន​ហើយ អ្នក​ទាំង​នោះ​នឹង​បាន​ឈប់​សម្រាក លែង​នឿយ‌ហត់​ទៀត ដ្បិត​កិច្ចការ​ដែល​គេ​បាន​ប្រព្រឹត្ត​ទាំង​ប៉ុន្មាន នឹង​អន្ទោល​តាម​គេ​ជាប់​ជានិច្ច»។ ខ្ញុំ​មើល​ទៅ​ឃើញ​ពពក*​ស​មួយ​ដុំ ហើយ​មាន​ម្នាក់​ដូច​បុត្រ​មនុស្ស* អង្គុយ​លើ​ពពក​នោះ។ លោក​ពាក់​មកុដ​មាស​នៅ​លើ​ក្បាល ព្រម​ទាំង​កាន់​កណ្ដៀវ​មួយ​យ៉ាង​មុត​នៅ​ដៃ​ផង។

ចែក​រំលែក
អាន វិវរណៈ 14