វិវរណៈ 13:2-5

វិវរណៈ 13:2-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

សត្វ​ដែល​ខ្ញុំ​ឃើញ​នោះ មើល​ទៅ​ដូច​ជា​ខ្លា​រខិន ជើង​វា​ដូច​ជា​ជើង​ខ្លា​ឃ្មុំ ហើយ​មាត់​វា​ដូច​ជា​មាត់​សិង្ហ នាគ​ក៏​ឲ្យ​ឫទ្ធិ និង​បល្ល័ង្ក​របស់​វា ព្រម​ទាំង​អំណាច​យ៉ាង​ធំ​ដល់​សត្វ​នោះ។ ខ្ញុំ​ឃើញ​ក្បាល​វា​មួយ​ដូច​ជា​មាន​ស្នាម​របួស​ជិត​ស្លាប់ តែ​របួស​ជិត​ស្លាប់​នោះ​បាន​ជា​សះ​ឡើង​វិញ មនុស្ស​នៅ​ផែនដី​មាន​ការ​អស្ចារ្យ ហើយ​ក៏​ទៅ​តាម​សត្វ​នោះ។ គេ​ក្រាប​ថ្វាយ​បង្គំ​នាគ ព្រោះ​នាគ​បាន​ឲ្យ​អំណាច​ដល់​សត្វ​នោះ ហើយ​គេ​ក៏​ក្រាប​ថ្វាយ​បង្គំ​សត្វ​នោះ​ដែរ ដោយ​ពោល​ថា៖ «តើ​មាន​អ្នក​ណា​ដូច​សត្វ​នេះ? តើ​អ្នក​ណា​អាច​ច្បាំង​នឹង​សត្វ​នេះ​បាន?» នាគ​ក៏​ឲ្យ​សត្វ​នោះ​មាន​មាត់​ចេះ​និយាយ​ពាក្យ​សម្ដី​ព្រហើនៗ និង​ពាក្យ​ប្រមាថ ឲ្យ​មាន​អំណាច​នឹង​ធ្វើ​ការ អស់​រយៈ​ពេល​សែសិប​ពីរ​ខែ។

ចែក​រំលែក
អាន វិវរណៈ 13

វិវរណៈ 13:2-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

សត្វ​ដែល​ខ្ញុំ​ឃើញ​នោះ មាន​រាង​ដូច​ជា​ខ្លា​រខិន ជើង​វា​ដូច​ជើង​ខ្លា‌ឃ្មុំ ហើយ​មាត់​វា​ដូច​មាត់​សិង្ហ។ នាគ​បាន​ប្រគល់​ឫទ្ធា‌នុភាព និង​បល្ល័ង្ក​របស់​វា ព្រម​ទាំង​អំណាច​យ៉ាង​ធំ​ទៅ​ឲ្យ​សត្វ​នោះ។ ខ្ញុំ​ក៏​ឃើញ​ក្បាល​មួយ​របស់​សត្វ​នោះ ដូច​ជា​ត្រូវ​របួស​ជិត​ស្លាប់ តែ​មុខ​របួស​ដ៏​ធ្ងន់​ជិត​ស្លាប់​នេះ​បាន​ជា​សះ‌ស្បើយ​ឡើង​វិញ។ មនុស្ស‌ម្នា​នៅ​លើ​ផែនដី​ទាំង​មូល​កោត​ស្ញប់‌ស្ញែង​យ៉ាង​ខ្លាំង ហើយ​នាំ​គ្នា​ទៅ​តាម​សត្វ​នោះ។ គេ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​នាគ ព្រោះ​នាគ​បាន​ប្រគល់​អំណាច​ឲ្យ​សត្វ​នោះ ហើយ​គេ​ក៏​ក្រាប​ថ្វាយ‌បង្គំ​សត្វ​នោះ​ដែរ ទាំង​ពោល​ថា៖ «តើ​នរណា​អាច​ប្រៀប​ផ្ទឹម​នឹង​សត្វ​នេះ​បាន? តើ​នរណា​អាច​ច្បាំង​តទល់​នឹង​សត្វ​នេះ​បាន?»។ សត្វ​នោះ​បាន​ទទួល​សិទ្ធិ​ពោល​ពាក្យ​ព្រហើនៗ ព្រម​ទាំង​ប្រមាថ​ព្រះ‌ជា‌ម្ចាស់​ទៀត​ផង។ វា​បាន​ទទួល​អំណាច​បញ្ចេញ​សកម្ម‌ភាព ក្នុង​អំឡុង​ពេល​សែ‌សិប​ពីរ​ខែ។

ចែក​រំលែក
អាន វិវរណៈ 13

វិវរណៈ 13:2-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

សត្វ​ដែល​ខ្ញុំ​ឃើញ​នោះ មើល​ទៅ​ដូច​ជា​ខ្លា​រខិន ជើង​វា​ដូច​ជា​ជើង​នៃ​ខ្លា‌ឃ្មុំ ហើយ​មាត់​វា​ដូច​ជា​មាត់​សិង្ហ នាគ​ក៏​ឲ្យ​ឫទ្ធិ នឹង​បល្ល័ង្ក​របស់​វា​ដល់​សត្វ​នោះ ព្រម​ទាំង​អំណាច​យ៉ាង​ធំ​ដែរ ខ្ញុំ​ឃើញ​ក្បាល​វា​១ ដូច​ជា​បាន​កាប់​សំឡាប់​ហើយ តែ​របួស​ដល់​ស្លាប់​នោះ​បាន​សះ​ជា​ឡើង​វិញ ហើយ​ផែនដី​ក៏​អស្ចារ្យ​នឹង​សត្វ​នោះ គេ​ក្រាប​ថ្វាយ‌បង្គំ​ដល់​នាគ ដែល​ឲ្យ​សត្វ​នោះ​មាន​អំណាច ព្រម​ទាំង​ក្រាប​ថ្វាយ‌បង្គំ​ដល់​សត្វ​នោះ​ដែរ ដោយ​និយាយ​ថា តើ​មាន​អ្នក​ណា​ដូច​សត្វ​នេះ មាន​អ្នក​ឯ​ណា​ដែល​អាច​ច្បាំង​នឹង​វា​បាន នាគ​ក៏​ឲ្យ​វា​មាន​មាត់​ចេះ​និយាយ​ជា​ពាក្យ​សំដី​ដ៏​ធំ នឹង​ពាក្យ​ប្រមាថ ក៏​ឲ្យ​មាន​អំណាច​នឹង​ធ្វើ​ការ​វា ក្នុង​រវាង​៤២​ខែ

ចែក​រំលែក
អាន វិវរណៈ 13