វិវរណៈ 11:2-3
វិវរណៈ 11:2-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
តែកុំវាស់ទីលានខាងក្រៅព្រះវិហារឡើយ ត្រូវទុកឲ្យនៅដោយឡែក ដ្បិតទីនោះព្រះអង្គបានប្រគល់ឲ្យជាតិសាសន៍នានា ហើយគេនឹងជាន់ទីក្រុងបរិសុទ្ធអស់រយៈពេលសែសិបពីរខែ។ យើងនឹងឲ្យអំណាចដល់ស្មរបន្ទាល់របស់យើងពីរនាក់ ដើម្បីថ្លែងទំនាយក្នុងរយៈពេលមួយពាន់ពីររយហុកសិបថ្ងៃ ទាំងស្លៀកពាក់សំពត់ធ្មៃ»។
វិវរណៈ 11:2-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប៉ុន្តែ ត្រូវទុកទីលានដែលនៅខាងក្រៅព្រះវិហារដោយឡែក កុំវាស់ឲ្យសោះ ដ្បិតព្រះអង្គបានប្រគល់លាននោះឲ្យជាតិសាសន៍នានា ហើយពួកគេនឹងជាន់ឈ្លីក្រុងដ៏វិសុទ្ធអស់រយៈពេលសែសិបពីរខែ។ យើងនឹងឲ្យបន្ទាល់របស់យើងទាំងពីររូបស្លៀកបាវ ទៅថ្លែងព្រះបន្ទូល ក្នុងរយៈពេលមួយពាន់ពីររយហុកសិបថ្ងៃនោះ។
វិវរណៈ 11:2-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែទីលានដែលនៅខាងក្រៅ នោះត្រូវចោលចេញ កុំឲ្យវាស់ឡើយ ដ្បិតបានឲ្យទីនោះដល់សាសន៍ដទៃហើយ គេនឹងជាន់ទីក្រុងបរិសុទ្ធអស់រវាង៤២ខែ អញនឹងឲ្យអំណាចដល់ស្មរបន្ទាល់អញទាំង២នាក់ គេនឹងទាយក្នុងរវាង១២៦០ថ្ងៃ ទាំងស្លៀកពាក់សំពត់ធ្មៃផង