វិវរណៈ 1:14-16
វិវរណៈ 1:14-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះសិរសា និងព្រះកេសាព្រះអង្គស ដូចរោមចៀមដែលស គឺសដូចហិមៈ ព្រះនេត្រព្រះអង្គដូចអណ្ដាតភ្លើង ព្រះបាទាព្រះអង្គរលើបដូចលង្ហិន ដែលបន្សុទ្ធក្នុងគុកភ្លើង ហើយព្រះសូរសៀងព្រះអង្គឮសន្ធឹកដូចមហាសាគរ។ ព្រះអង្គកាន់ផ្កាយប្រាំពីរនៅព្រះហស្តស្តាំ ហើយមានដាវមុខពីរដ៏មុត ចេញពីព្រះឱស្ឋរបស់ព្រះអង្គ ឯព្រះភក្ត្រព្រះអង្គដូចជាថ្ងៃភ្លឺពេញកម្ដៅ។
វិវរណៈ 1:14-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សក់លោកសក្បុសដូចកប្បាស និងដូចសំឡី ភ្នែកលោកភ្លឺដូចអណ្ដាតភ្លើង ជើងលោករលើបដូចលង្ហិនដែលគេដុតក្នុងភ្លើង ហើយសំឡេងលោកឮសូរសន្ធឹកដូចមហាសាគរ។ លោកកាន់ផ្កាយប្រាំពីរនៅដៃស្ដាំ មានដាវដ៏ស្រួចមុខពីរចេញពីមាត់របស់លោក ហើយមុខលោកប្រៀបបីដូចជាថ្ងៃពេញកម្ដៅ។
វិវរណៈ 1:14-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះសិរសា នឹងព្រះកេសាទ្រង់ស ដូចជារោមចៀមដែលស គឺដូចហិមៈ ព្រះនេត្រទ្រង់ដូចជាអណ្តាតភ្លើង ព្រះបាទាទ្រង់ដូចជាលង្ហិនរលីង ដែលភ្លឺផ្លេកៗ ដូចជាដុតក្នុងគុកភ្លើង ព្រះសូរសៀងទ្រង់ដូចជាសូរនៃទឹកច្រើន នៅព្រះហស្តស្តាំទ្រង់កាន់ផ្កាយ៧ ក៏មានដាវមុខ២ដ៏មុត ចេញពីព្រះឱស្ឋទ្រង់មក ហើយព្រះភក្ត្រទ្រង់ ដូចជាថ្ងៃភ្លឺពេញអំណាច