វិវរណៈ 1:13-15
វិវរណៈ 1:13-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅកណ្ដាលជើងចង្កៀងទាំងនោះ ឃើញមានមួយអង្គ ដូចជាកូនមនុស្ស ព្រះពស្ត្រវែងដល់ព្រះបាទ ហើយមានខ្សែក្រវាត់មាសពាក់នៅព្រះឱរា។ ព្រះសិរសា និងព្រះកេសាព្រះអង្គស ដូចរោមចៀមដែលស គឺសដូចហិមៈ ព្រះនេត្រព្រះអង្គដូចអណ្ដាតភ្លើង ព្រះបាទាព្រះអង្គរលើបដូចលង្ហិន ដែលបន្សុទ្ធក្នុងគុកភ្លើង ហើយព្រះសូរសៀងព្រះអង្គឮសន្ធឹកដូចមហាសាគរ។
វិវរណៈ 1:13-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅកណ្ដាលជើងចង្កៀងទាំងនោះមានម្នាក់រាងដូចបុត្រមនុស្ស* ពាក់អាវបំពង់យ៉ាងវែង ហើយមានខ្សែក្រវាត់មាសនៅដើមទ្រូងផង។ សក់លោកសក្បុសដូចកប្បាស និងដូចសំឡី ភ្នែកលោកភ្លឺដូចអណ្ដាតភ្លើង ជើងលោករលើបដូចលង្ហិនដែលគេដុតក្នុងភ្លើង ហើយសំឡេងលោកឮសូរសន្ធឹកដូចមហាសាគរ។
វិវរណៈ 1:13-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅត្រង់កណ្តាលជើងចង្កៀងទាំង៧នោះ ឃើញមាន១អង្គ ដូចជាកូនមនុស្ស ទ្រង់ព្រះពស្ត្រវែងដល់ព្រះបាទ ហើយមានខ្សែមាសរឹតត្រង់ព្រះឧរា ព្រះសិរសា នឹងព្រះកេសាទ្រង់ស ដូចជារោមចៀមដែលស គឺដូចហិមៈ ព្រះនេត្រទ្រង់ដូចជាអណ្តាតភ្លើង ព្រះបាទាទ្រង់ដូចជាលង្ហិនរលីង ដែលភ្លឺផ្លេកៗ ដូចជាដុតក្នុងគុកភ្លើង ព្រះសូរសៀងទ្រង់ដូចជាសូរនៃទឹកច្រើន