វិវរណៈ 1:1-3

វិវរណៈ 1:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នេះ​ជា​ការ​បើក​សម្តែង​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ដែល​ព្រះ​បាន​ប្រទាន​ដល់​ព្រះ‌អង្គ ដើម្បី​បង្ហាញ​ឲ្យ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​បាន​ឃើញ​ពី​អស់​ទាំង​ហេតុ‌ការណ៍ ដែល​បន្តិច​ទៀត​ត្រូវ​កើត​មាន ទ្រង់​ក៏​បាន​សម្តែង​ឲ្យ​ឃើញ ដោយ​ចាត់​ទេវតា​របស់​ព្រះ‌អង្គ​មក​ជួប​យ៉ូហាន ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។ យ៉ូហាន​បាន​ធ្វើ​បន្ទាល់​ប្រាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ និង​បន្ទាល់​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ គឺ​ពី​គ្រប់​ទាំង​សេចក្ដី​ដែល​លោក​បាន​ឃើញ។ មាន​ពរ​ហើយ អ្នក​ណា​ដែល​អាន​មើល និង​អស់​អ្នក​ដែល​ស្តាប់​ពាក្យ​ទំនាយ​ទាំង​នេះ ហើយ​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​កត់​ទុក​នេះ​ដែរ ដ្បិត​ឯ​ពេល​វេលា នោះ​ជិត​ដល់​ហើយ។

ចែក​រំលែក
អាន វិវរណៈ 1

វិវរណៈ 1:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នេះ​ជា​ហេតុ‌ការណ៍​ដែល​ព្រះ‌យេស៊ូ‌គ្រិស្ត​បាន​សម្តែង​ឲ្យ​ឃើញ គឺ​ព្រះ‌ជា‌ម្ចាស់​ប្រទាន​ឲ្យ​ព្រះអង្គ​បង្ហាញ​ព្រឹត្តិ‌ការណ៍ ដែល​ត្រូវ​តែ​កើត​មាន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ឲ្យ​ពួក​អ្នក​បម្រើ​របស់​ព្រះអង្គ​ដឹង។ ព្រះ‌យេស៊ូ​បាន​ចាត់​ទេវតា*​របស់​ព្រះអង្គ​ឲ្យ​មក​ប្រាប់​លោក​យ៉ូហាន ជា​អ្នក​បម្រើ​របស់​ព្រះអង្គ លោក​យ៉ូហាន​បាន​ធ្វើ​ជា​បន្ទាល់​អំពី​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន ដែល​លោក​បាន​ឃើញ គឺ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌ម្ចាស់ និង​ជា​សក្ខីភាព​របស់​ព្រះ‌យេស៊ូ‌គ្រិស្ត។ អ្នក​ណា​អាន​សៀវភៅ​នេះ អ្នក​នោះ​មាន​សុភមង្គល*​ហើយ! អស់​អ្នក​ដែល​ស្ដាប់​ពាក្យ​លោក​ថ្លែង​ក្នុង​នាម​ព្រះ‌ជា‌ម្ចាស់ ហើយ​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ទុក​មក​នេះ​ក៏​មាន​សុភមង្គល​ដែរ! ដ្បិត​ពេល​កំណត់​ជិត​មក​ដល់​ហើយ។

ចែក​រំលែក
អាន វិវរណៈ 1

វិវរណៈ 1:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នេះ​ជា​សេចក្ដី ដែល​ព្រះ‌យេស៊ូវ​គ្រីស្ទ បាន​បើក​ឲ្យ​ឃើញ ជា​សេចក្ដី​ដែល​ព្រះ​បាន​ប្រទាន​មក​ទ្រង់ ដើម្បី​នឹង​បង្ហាញ​ដល់​ពួក​បាវ​បំរើ​ទ្រង់ ឲ្យ​ដឹង​ពី​អស់​ទាំង​ការ ដែល​បន្តិច​ទៀត​ត្រូវ​កើត​មាន​មក ទ្រង់​ក៏​បាន​សំដែង​ឲ្យ​ឃើញ ដោយ​ចាត់​ទេវតា​ទ្រង់​មក​ឯ​យ៉ូហាន ជា​បាវ​បំរើ​ទ្រង់ គាត់​បាន​ធ្វើ​បន្ទាល់​ប្រាប់​តាម​ព្រះ‌បន្ទូល នឹង​សេចក្ដី​បន្ទាល់​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ គឺ​ពី​គ្រប់​ទាំង​សេចក្ដី​ដែល​គាត់​បាន​ឃើញ មាន​ពរ​ហើយ អ្នក​ណា​ដែល​មើល នឹង​អស់​អ្នក​ដែល​ស្តាប់​ពាក្យ​ទំនាយ​ទាំង​នេះ ហើយ​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​កត់​ទុក​នេះ​ដែរ ដ្បិត​ឯ​ពេល​វេលា នោះ​ជិត​ដល់​ហើយ។

ចែក​រំលែក
អាន វិវរណៈ 1