វិវរណៈ 1:1-2
វិវរណៈ 1:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នេះជាការបើកសម្តែងរបស់ព្រះយេស៊ូវគ្រីស្ទ ដែលព្រះបានប្រទានដល់ព្រះអង្គ ដើម្បីបង្ហាញឲ្យអ្នកបម្រើរបស់ព្រះអង្គបានឃើញពីអស់ទាំងហេតុការណ៍ ដែលបន្តិចទៀតត្រូវកើតមាន ទ្រង់ក៏បានសម្តែងឲ្យឃើញ ដោយចាត់ទេវតារបស់ព្រះអង្គមកជួបយ៉ូហាន ជាអ្នកបម្រើរបស់ព្រះអង្គ។ យ៉ូហានបានធ្វើបន្ទាល់ប្រាប់តាមព្រះបន្ទូលរបស់ព្រះ និងបន្ទាល់របស់ព្រះយេស៊ូវគ្រីស្ទ គឺពីគ្រប់ទាំងសេចក្ដីដែលលោកបានឃើញ។
វិវរណៈ 1:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នេះជាហេតុការណ៍ដែលព្រះយេស៊ូគ្រិស្តបានសម្តែងឲ្យឃើញ គឺព្រះជាម្ចាស់ប្រទានឲ្យព្រះអង្គបង្ហាញព្រឹត្តិការណ៍ ដែលត្រូវតែកើតមានក្នុងពេលឆាប់ៗខាងមុខនេះ ឲ្យពួកអ្នកបម្រើរបស់ព្រះអង្គដឹង។ ព្រះយេស៊ូបានចាត់ទេវតា*របស់ព្រះអង្គឲ្យមកប្រាប់លោកយ៉ូហាន ជាអ្នកបម្រើរបស់ព្រះអង្គ លោកយ៉ូហានបានធ្វើជាបន្ទាល់អំពីហេតុការណ៍ទាំងប៉ុន្មាន ដែលលោកបានឃើញ គឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងជាសក្ខីភាពរបស់ព្រះយេស៊ូគ្រិស្ត។
វិវរណៈ 1:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នេះជាសេចក្ដី ដែលព្រះយេស៊ូវគ្រីស្ទ បានបើកឲ្យឃើញ ជាសេចក្ដីដែលព្រះបានប្រទានមកទ្រង់ ដើម្បីនឹងបង្ហាញដល់ពួកបាវបំរើទ្រង់ ឲ្យដឹងពីអស់ទាំងការ ដែលបន្តិចទៀតត្រូវកើតមានមក ទ្រង់ក៏បានសំដែងឲ្យឃើញ ដោយចាត់ទេវតាទ្រង់មកឯយ៉ូហាន ជាបាវបំរើទ្រង់ គាត់បានធ្វើបន្ទាល់ប្រាប់តាមព្រះបន្ទូល នឹងសេចក្ដីបន្ទាល់នៃព្រះយេស៊ូវគ្រីស្ទ គឺពីគ្រប់ទាំងសេចក្ដីដែលគាត់បានឃើញ