ទំនុកតម្កើង 99:6-7
ទំនុកតម្កើង 99:6-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
៙ លោកម៉ូសេ និងលោកអើរ៉ុន ក្នុងចំណោមពួកសង្ឃរបស់ព្រះអង្គ ហើយលោកសាំយូអែល ក៏នៅក្នុងចំណោមអស់អ្នក ដែលអំពាវនាវរកព្រះនាមព្រះអង្គ។ គេបានអំពាវនាវរកព្រះយេហូវ៉ា ហើយព្រះអង្គក៏ឆ្លើយតបពួកលោក។ ព្រះអង្គមានព្រះបន្ទូលមកកាន់ពួកលោក ពីក្នុងបង្គោលពពក ពួកលោកបានកាន់តាមសេចក្ដីបន្ទាល់ របស់ព្រះអង្គ ព្រមទាំងក្រឹត្យក្រមដែលព្រះអង្គ បានប្រទានដល់ពួកលោក។
ទំនុកតម្កើង 99:6-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកម៉ូសេ និងលោកអើរ៉ុន ជាបូជាចារ្យរបស់ព្រះអង្គ លោកសាំយូអែលជាមនុស្សម្នាក់ក្នុងចំណោម អ្នកដែលអង្វររកព្រះអង្គ ពេលលោកទាំងនោះអង្វររកព្រះអម្ចាស់ ព្រះអង្គឆ្លើយតបមកលោកវិញ។ ព្រះអង្គមានព្រះបន្ទូលពីក្នុងផ្ទាំងពពក* មកពួកលោក ពួកលោកបានកាន់តាមដំបូន្មាន និងប្រតិបត្តិតាមវិន័យទាំងប៉ុន្មាន ដែលព្រះអង្គបង្គាប់ឲ្យពួកលោកធ្វើ។
ទំនុកតម្កើង 99:6-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
៙ ឯម៉ូសេ នឹងអើរ៉ុន ក្នុងពួកសង្ឃ ហើយសាំយូអែល ក្នុងពួកអ្នកដែលអំពាវនាវដល់ព្រះនាមទ្រង់ គេបានអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា ហើយទ្រង់ក៏ទទួលព្រម ទ្រង់មានបន្ទូលនឹងអ្នកទាំងនោះ នៅក្នុងបង្គោលពពក គេបានរក្សាសេចក្ដីបន្ទាល់របស់ទ្រង់ ព្រមទាំងក្រិត្យក្រមដែលទ្រង់ប្រទានឲ្យផង