ទំនុកតម្កើង 98:7-9
ទំនុកតម្កើង 98:7-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរឲ្យសមុទ្រលាន់ឮកងរំពង ព្រមទាំងអ្វីៗសព្វសារពើនៅទីនោះដែរ ពិភពលោក និងអស់អ្នកដែលរស់នៅ ក្នុងពិភពលោកផង! ចូរឲ្យទន្លេទាំងឡាយទះដៃ ចូរឲ្យភ្នំទាំងប៉ុន្មានច្រៀងជាមួយគ្នាដោយអំណរ នៅចំពោះព្រះយេហូវ៉ា ដ្បិតព្រះអង្គយាងមក ជំនុំជម្រះផែនដី។ ព្រះអង្គនឹងជំនុំជម្រះពិភពលោក ដោយសេចក្ដីសុចរិត ហើយប្រជាជនទាំងឡាយដោយយុត្តិធម៌។
ទំនុកតម្កើង 98:7-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សមុទ្រ និងអ្វីៗដែលស្ថិតនៅក្នុងសមុទ្រ ហើយផែនដី និងអ្វីៗដែលរស់នៅលើផែនដី ចូរនាំគ្នាបន្លឺសំឡេងយ៉ាងអឺងកង! ទន្លេទាំងឡាយ ចូរអបអរសាទរ ភ្នំទាំងឡាយ ចូរស្រែកហ៊ោព្រមៗគ្នាឡើង នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ដ្បិតព្រះអង្គយាងមកគ្រប់គ្រងផែនដី ព្រះអង្គគ្រប់គ្រងផែនដីដោយយុត្តិធម៌ ព្រះអង្គគ្រប់គ្រងប្រជាជនទាំងឡាយ ដោយទៀងត្រង់។
ទំនុកតម្កើង 98:7-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរឲ្យសមុទ្រលាន់ឮរំពង ព្រមទាំងរបស់សព្វសារពើដែលនៅក្នុងនោះ ហើយលោកីយ នឹងអស់អ្នកដែលនៅលោកីយផង ចូរឲ្យអស់ទាំងទន្លេទះដៃ ហើយឲ្យភ្នំទាំងប៉ុន្មានច្រៀងជាមួយគ្នាដោយអំណរ គឺនៅចំពោះព្រះយេហូវ៉ា ដ្បិតទ្រង់យាងមក ដើម្បីជំនុំជំរះផែនដី ទ្រង់នឹងជំនុំជំរះលោកីយ ដោយសេចក្ដីសុចរិត ហើយអស់ទាំងសាសន៍ ដោយសេចក្ដីទៀងត្រង់។