ទំនុកតម្កើង 98:1-3

ទំនុកតម្កើង 98:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌អង្គ​បាន​ធ្វើ​ការ​យ៉ាង​អស្ចារ្យ ព្រះ‌ហស្ត​ស្តាំ និង​ព្រះ‌ពាហុ​ដ៏​បរិសុទ្ធ​របស់​ព្រះ‌អង្គ បាន​នាំ​ឲ្យ​ព្រះ‌អង្គ​មាន​ជ័យ​ជម្នះ។ ព្រះ‌យេហូវ៉ា​បាន​សម្ដែង​ឲ្យ​ស្គាល់ការ​សង្គ្រោះ របស់​ព្រះ‌អង្គ ព្រះ‌អង្គ​បាន​បង្ហាញ​ឲ្យ​សាសន៍​នានា ឃើញ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​បាន​នឹក​ចាំ​ពីព្រះ‌ហឫ‌ទ័យ​សប្បុរស និង​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ ដល់​ពូជ‌ពង្ស​អ៊ីស្រា‌អែល មនុស្ស​ទាំង​អស់​រហូត​ដល់​ចុង​ផែនដី បាន​ឃើញ​ការ​សង្គ្រោះ​របស់​ព្រះ​នៃ​យើង។

ទំនុកតម្កើង 98:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះ‌អម្ចាស់! ដ្បិត​ព្រះអង្គ​បាន​ធ្វើ​ការ​អស្ចារ្យ ព្រះអង្គ​យក​ជ័យ‌ជម្នះ​ដោយ​ឫទ្ធិ‌បារមី និង​ព្រះ‌ចេស្ដា​ដ៏វិសុទ្ធ​របស់​ព្រះអង្គ។ ព្រះ‌អម្ចាស់​បាន​បង្ហាញ​ការ​សង្គ្រោះ​របស់​ព្រះអង្គ ព្រះអង្គ​បាន​សម្តែង​ឲ្យ​ប្រជា‌ជាតិ​នានា ឃើញ​សេចក្ដី​សុចរិត​របស់​ព្រះអង្គ។ ព្រះអង្គ​តែងតែ​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា និង​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ ចំពោះ​កូន​ចៅ​អ៊ីស្រា‌អែល​ជានិច្ច។ មនុស្ស‌ម្នា​ដែល​រស់​នៅ​គ្រប់​ទី ដាច់​ស្រយាល​នៃ​ផែនដី បាន​ឃើញ​ការ​សង្គ្រោះ​នៃ​ព្រះ​របស់​យើង។

ទំនុកតម្កើង 98:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះ‌យេហូវ៉ា ពី​ព្រោះ​ទ្រង់​បាន​ធ្វើ​ការ​យ៉ាង​អស្ចារ្យ ព្រះ‌ហស្ត​ស្តាំ នឹង​ព្រះ‌ពាហុ​ដ៏​បរិសុទ្ធ​របស់​ទ្រង់ បាន​នាំ​ឲ្យ​ទ្រង់​មាន​ជ័យ‌ជំនះ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​សំដែង​ឲ្យ​ស្គាល់​សេចក្ដី​សង្គ្រោះ របស់​ទ្រង់ ទ្រង់​ធ្វើ​ឲ្យ​សេចក្ដី​សុចរិត​របស់​ទ្រង់​បាន​ប្រាកដ​ច្បាស់ នៅ​ចំពោះ​ភ្នែក​នៃ​អស់​ទាំង​សាសន៍ ទ្រង់​បាន​នឹក​ចាំ​ពី​សេចក្ដី​សប្បុរស នឹង​សេចក្ដី​ស្មោះ‌ត្រង់ របស់​ទ្រង់ ចំពោះ​វង្ស​អ៊ីស្រាអែល​ហើយ អស់​ទាំង​ចុង​ផែនដី​បាន​ឃើញ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ នៃ​យើង​ខ្ញុំ

ទំនុកតម្កើង 98:1-3

ទំនុកតម្កើង 98:1-3 គខប