ទំនុកតម្កើង 96:1-4

ទំនុកតម្កើង 96:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះ‌យេហូវ៉ា ឱ​ផែន​ដី​ទាំង​មូល​អើយ ចូរ​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា! ចូរ​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ចូរ​សរសើរ​តម្កើង​ព្រះ‌នាមព្រះ‌អង្គ ចូរ​ប្រកាស​ពី​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ​រាល់​ថ្ងៃ។ ចូរ​ប្រកាស​ពី​សិរី‌ល្អ​របស់​ព្រះ‌អង្គ ក្នុង​ចំណោម​ជាតិ​សាសន៍​នានា និង​ពី​ការ​អស្ចារ្យ​របស់​ព្រះ‌អង្គ ក្នុង​ចំណោម​ប្រជាជន​ទាំង‌ឡាយ! ដ្បិត​ព្រះ‌យេហូវ៉ា​ប្រសើរ​ឧត្តម ហើយ​គួរ​សរសើរ​ក្រៃ​លែង ព្រះ‌អង្គ​គួរ​ជា​ទី​ស្ញែង​ខ្លាច លើស​ជាង​អស់​ទាំង​ព្រះ។

ទំនុកតម្កើង 96:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះ‌អម្ចាស់! មនុស្ស​នៅ​ផែនដី​ទាំង​មូល​អើយ ចូរ​ច្រៀង​ថ្វាយ​ព្រះ‌អម្ចាស់! ចូរ​ច្រៀង​ថ្វាយ​ព្រះ‌អម្ចាស់ និង​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះអង្គ ចូរ​ប្រកាស​ជា​រៀង​រាល់​ថ្ងៃ អំពី​ការ​សង្គ្រោះ​របស់​ព្រះអង្គ។ ចូរ​ប្រកាស​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា អំពី​សិរី‌រុងរឿង​របស់​ព្រះអង្គ ហើយ​ប្រកាស​នៅ​ក្នុង​ចំណោម ប្រជា‌ជន​ទាំង‌ឡាយ អំពី​ស្នា​ព្រះ‌ហស្ដ ដ៏​អស្ចារ្យ​របស់​ព្រះអង្គ! ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ប្រសើរ​ឧត្ដម ដែល​យើង​ត្រូវ​តែ​សរសើរ​តម្កើង​អស់​ពី​ចិត្ត ព្រះអង្គ​គួរ​ជា​ទី​ស្ញែង​ខ្លាច​ជាង​ព្រះ​ផង​ទាំង​ពួង។

ទំនុកតម្កើង 96:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះ‌យេហូវ៉ា ចូរ​ឲ្យ​ជន​ទាំង‌ឡាយ នៅ​ផែនដី​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា​ចុះ ចូរ​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ហើយ​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ‌នាម​ទ្រង់ ចូរ​សំដែង​ចេញ​នូវ​សេចក្ដី​សង្គ្រោះ របស់​ទ្រង់​រាល់​តែ​ថ្ងៃ​ត​ទៅ ចូរ​ថ្លែង​ប្រាប់​ពី​សិរី‌ល្អ​ទ្រង់ នៅ​កណ្តាល​អស់​ទាំង​សាសន៍ ហើយ​ពី​ការ​អស្ចារ្យ​របស់​ទ្រង់ នៅ​កណ្តាល​បណ្តាជន​ទាំង‌ឡាយ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ធំ​ប្រសើរហើយ​ក៏​គួរ​សរសើរ​ណាស់ ទ្រង់​ជា​ទី​គួរ​កោត‌ខ្លាច​លើស​ជាង​អស់​ទាំង​ព្រះ