ទំនុកតម្កើង 96:1-3
ទំនុកតម្កើង 96:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរច្រៀងបទថ្មីថ្វាយព្រះយេហូវ៉ា ឱផែនដីទាំងមូលអើយ ចូរច្រៀងថ្វាយព្រះយេហូវ៉ា! ចូរច្រៀងថ្វាយព្រះយេហូវ៉ា ចូរសរសើរតម្កើងព្រះនាមព្រះអង្គ ចូរប្រកាសពីការសង្គ្រោះរបស់ព្រះអង្គរាល់ថ្ងៃ។ ចូរប្រកាសពីសិរីល្អរបស់ព្រះអង្គ ក្នុងចំណោមជាតិសាសន៍នានា និងពីការអស្ចារ្យរបស់ព្រះអង្គ ក្នុងចំណោមប្រជាជនទាំងឡាយ!
ទំនុកតម្កើង 96:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរច្រៀងបទថ្មីថ្វាយព្រះអម្ចាស់! មនុស្សនៅផែនដីទាំងមូលអើយ ចូរច្រៀងថ្វាយព្រះអម្ចាស់! ចូរច្រៀងថ្វាយព្រះអម្ចាស់ និងសរសើរតម្កើងព្រះនាមព្រះអង្គ ចូរប្រកាសជារៀងរាល់ថ្ងៃ អំពីការសង្គ្រោះរបស់ព្រះអង្គ។ ចូរប្រកាសនៅក្នុងចំណោមប្រជាជាតិនានា អំពីសិរីរុងរឿងរបស់ព្រះអង្គ ហើយប្រកាសនៅក្នុងចំណោម ប្រជាជនទាំងឡាយ អំពីស្នាព្រះហស្ដ ដ៏អស្ចារ្យរបស់ព្រះអង្គ!
ទំនុកតម្កើង 96:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរច្រៀងបទថ្មីថ្វាយព្រះយេហូវ៉ា ចូរឲ្យជនទាំងឡាយ នៅផែនដីច្រៀងថ្វាយព្រះយេហូវ៉ាចុះ ចូរច្រៀងថ្វាយព្រះយេហូវ៉ា ហើយក្រាបថ្វាយបង្គំដល់ព្រះនាមទ្រង់ ចូរសំដែងចេញនូវសេចក្ដីសង្គ្រោះ របស់ទ្រង់រាល់តែថ្ងៃតទៅ ចូរថ្លែងប្រាប់ពីសិរីល្អទ្រង់ នៅកណ្តាលអស់ទាំងសាសន៍ ហើយពីការអស្ចារ្យរបស់ទ្រង់ នៅកណ្តាលបណ្តាជនទាំងឡាយ