ទំនុកតម្កើង 95:7-8
ទំនុកតម្កើង 95:7-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតព្រះអង្គជាព្រះនៃយើង ហើយយើងជាប្រជារាស្ត្រ នៅក្នុងវាលស្មៅរបស់ព្រះអង្គ និងជាចៀមនៅក្នុងព្រះហស្តរបស់ព្រះអង្គ។ នៅថ្ងៃនេះ បើអ្នករាល់គ្នាឮសំឡេងព្រះអង្គ មិនត្រូវតាំងចិត្តរឹងរូស ដូចកាលនៅមេរីបា ឬដូចកាលថ្ងៃនៅម៉ាសា ក្នុងទីរហោស្ថាននោះឡើយ
ទំនុកតម្កើង 95:7-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដ្បិតព្រះអង្គជាព្រះនៃយើង យើងជាប្រជារាស្ត្រដែលព្រះអង្គថែរក្សា ជាហ្វូងចៀមដែលព្រះអង្គដឹកនាំ។ ថ្ងៃនេះ បើអ្នករាល់គ្នាឮព្រះសូរសៀង របស់ព្រះអង្គ មិនត្រូវមានចិត្តរឹងរូស ដូចកាលបះបោរនៅមេរីបា ដូចថ្ងៃល្បងលនៅម៉ាសា ក្នុងវាលរហោស្ថាននោះឡើយ
ទំនុកតម្កើង 95:7-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតទ្រង់ជាព្រះនៃយើងខ្ញុំហើយ យើងខ្ញុំក៏ជាហ្វូងចៀមនៅទីគង្វាលរបស់ទ្រង់ គឺជារាស្ត្រដែលនៅក្នុងព្រះហស្តទ្រង់ នៅថ្ងៃនេះ បើឯងរាល់គ្នាឮសំឡេងទ្រង់ នោះកុំឲ្យតាំងចិត្តរឹងរូស ដូចកាលនៅត្រង់មេរីបា ឬដូចកាលថ្ងៃនៅត្រង់ម៉ាសា ក្នុងទីរហោស្ថាននោះឡើយ