ទំនុកតម្កើង 95:1-7
ទំនុកតម្កើង 95:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូលមក យើងនាំគ្នាច្រៀងថ្វាយព្រះយេហូវ៉ា ចូរយើងបន្លឺសំឡេងដោយអំណរដល់ព្រះ ដែលថ្មដានៃការសង្គ្រោះរបស់យើង! ចូរយើងនាំគ្នាចូលមកចំពោះព្រះវត្តមានព្រះអង្គ ដោយអរព្រះគុណ ចូរយើងបន្លឺសំឡេងថ្វាយព្រះអង្គ ដោយបទសរសើរ! ដ្បិតព្រះយេហូវ៉ា ជាព្រះដ៏ធំអស្ចារ្យ ហើយជាព្រះមហាក្សត្រដ៏ធំលើអស់ទាំងព្រះ។ អស់ទាំងទីជម្រៅនៃផែនដី នៅក្នុងព្រះហស្តរបស់ព្រះអង្គ ហើយកំពូលភ្នំទាំងប៉ុន្មាន ក៏ជារបស់ព្រះអង្គដែរ។ សមុទ្រជារបស់ព្រះអង្គ ដ្បិតព្រះអង្គបានបង្កើតសមុទ្រ ហើយព្រះហស្តរបស់ព្រះអង្គ ក៏បានសូនធ្វើដីគោកដែរ។ ៙ ចូលមក ចូរយើងឱនកាយ ថ្វាយបង្គំទាំងអស់គ្នា ចូរយើងលុតជង្គង់នៅចំពោះព្រះយេហូវ៉ា ជាព្រះដែលបង្កើតយើងមក! ដ្បិតព្រះអង្គជាព្រះនៃយើង ហើយយើងជាប្រជារាស្ត្រ នៅក្នុងវាលស្មៅរបស់ព្រះអង្គ និងជាចៀមនៅក្នុងព្រះហស្តរបស់ព្រះអង្គ។ នៅថ្ងៃនេះ បើអ្នករាល់គ្នាឮសំឡេងព្រះអង្គ
ទំនុកតម្កើង 95:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សូមអញ្ជើញមក យើងនាំគ្នាលើកតម្កើងព្រះអម្ចាស់! ចូរស្រែកច្រៀងដោយអំណរ ថ្វាយព្រះជាម្ចាស់ដែលជាថ្មដាសង្គ្រោះយើង។ ចូរយើងនាំគ្នាចូលមកចំពោះព្រះភ័ក្ត្រព្រះអង្គ ទាំងអរព្រះគុណ និងស្មូត្រទំនុកតម្កើង ថ្វាយព្រះអង្គ ដ្បិតព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្ដម ព្រះអង្គជាព្រះមហាក្សត្រ ដ៏ខ្ពង់ខ្ពស់លើសព្រះនានា។ ព្រះអង្គគ្រប់គ្រងលើអ្វីៗទាំងអស់ គឺចាប់តាំងពីបាតដីរហូតដល់ចុងកំពូលភ្នំ។ សមុទ្រស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ ព្រោះព្រះអង្គបានបង្កើតសមុទ្រមក រីឯផែនដីក៏ព្រះអង្គបានបង្កើតមកដែរ។ ចូរនាំគ្នាមក យើងនឹងឱនកាយថ្វាយបង្គំព្រះអង្គ ចូរយើងក្រាបនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ដែលបានបង្កើតយើងមក ដ្បិតព្រះអង្គជាព្រះនៃយើង យើងជាប្រជារាស្ត្រដែលព្រះអង្គថែរក្សា ជាហ្វូងចៀមដែលព្រះអង្គដឹកនាំ។ ថ្ងៃនេះ បើអ្នករាល់គ្នាឮព្រះសូរសៀង របស់ព្រះអង្គ
ទំនុកតម្កើង 95:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មកចុះ យើងនឹងច្រៀងថ្វាយព្រះយេហូវ៉ា ចូរយើងឡើងសំឡេងដោយអំណរ ដល់ថ្មដានៃសេចក្ដីសង្គ្រោះរបស់យើង ចូរយើងចូលទៅចំពោះទ្រង់ ដោយអរព្រះគុណ ចូរយើងឡើងសំឡេងថ្វាយទ្រង់ ដោយទំនុកដំកើងចុះ ដ្បិតព្រះយេហូវ៉ាទ្រង់ជាព្រះយ៉ាងធំ ហើយជាមហាក្សត្រយ៉ាងខ្ពស់លើអស់ទាំងព្រះ អស់ទាំងទីជំរៅនៃផែនដីនៅក្នុងព្រះហស្តទ្រង់ ហើយកំពូលភ្នំទាំងប៉ុន្មាន សុទ្ធតែជារបស់ផងទ្រង់ដែរ សមុទ្រជារបស់ផងទ្រង់ គឺទ្រង់ដែលបានបង្កើតមក ហើយគឺព្រះហស្តទ្រង់ដែលបានសូនធ្វើដីគោក មកចុះ ចូរយើងឱនកាយថ្វាយបង្គំទាំងអស់គ្នា ចូរយើងលុតជង្គង់នៅចំពោះព្រះយេហូវ៉ា ជាព្រះដ៏បង្កើតយើងខ្ញុំ ដ្បិតទ្រង់ជាព្រះនៃយើងខ្ញុំហើយ យើងខ្ញុំក៏ជាហ្វូងចៀមនៅទីគង្វាលរបស់ទ្រង់ គឺជារាស្ត្រដែលនៅក្នុងព្រះហស្តទ្រង់ នៅថ្ងៃនេះ បើឯងរាល់គ្នាឮសំឡេងទ្រង់