ទំនុកតម្កើង 94:18-19
ទំនុកតម្កើង 94:18-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះយេហូវ៉ាអើយ កាលទូលបង្គំគិតថា «ជើងទូលបង្គំរអិលហើយ» នោះព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ជួយទ្រទូលបង្គំ។ កាលទូលបង្គំមានកង្វល់ជាច្រើននៅក្នុងចិត្ត នោះការកម្សាន្តចិត្តរបស់ព្រះអង្គ ធ្វើឲ្យព្រលឹងទូលបង្គំបានរីករាយ។
ទំនុកតម្កើង 94:18-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះអម្ចាស់អើយ ពេលណាទូលបង្គំពោលថា «ខ្ញុំដួលឥឡូវហើយ!» នោះព្រះអង្គសម្តែងព្រះហឫទ័យមេត្តាករុណា ជួយទ្រទូលបង្គំ។ ពេលណាមានទុក្ខកង្វល់ញាំញីក្នុងចិត្តទូលបង្គំ ព្រះអង្គសម្រាលទុក្ខទូលបង្គំ ដោយប្រទានឲ្យទូលបង្គំមានអំណរសប្បាយ។
ទំនុកតម្កើង 94:18-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលទូលបង្គំបានពោលថា ជើងទូលបង្គំរអិលភ្លាត់ហើយ នោះ ឱព្រះយេហូវ៉ាអើយ សេចក្ដីសប្បុរសនៃទ្រង់ បានទប់ទល់ទូលបង្គំ គ្រាដែលទូលបង្គំមានគំនិតសាន់វ័ណ្តក្នុងចិត្តជាច្រើន នោះសេចក្ដីកំសាន្តចិត្តនៃទ្រង់ក៏ជាទីរីករាយដល់ ព្រលឹងទូលបង្គំវិញ