ទំនុកតម្កើង 92:13-15
ទំនុកតម្កើង 92:13-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គេដូចជាដើមឈើដែលដុះ នៅក្នុងដំណាក់នៃព្រះយេហូវ៉ា គេលូតលាស់នៅក្នុងទីលានរបស់ព្រះនៃយើង។ គេនឹងនៅតែអាចបង្កើតផលក្នុងវ័យចាស់ គេនៅតែមានជ័រជាបរិបូរ ហើយនៅតែខៀវខ្ចីជានិច្ច ដើម្បីសម្ដែងឲ្យឃើញថា ព្រះយេហូវ៉ាទៀងត្រង់ ព្រះអង្គជាថ្មដារបស់ខ្ញុំ ហើយគ្មានអំពើទុច្ចរិតណា នៅក្នុងព្រះអង្គឡើយ។
ទំនុកតម្កើង 92:13-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពួកគេប្រៀបបាននឹងដើមឈើដុះ នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ហើយលូតលាស់នៅក្នុងព្រះវិហារ របស់ព្រះជាម្ចាស់។ ទោះបីគេមានវ័យចាស់ជរាក្ដី ក៏គេនៅតែអាចបង្កើតកូនបានដដែល គឺប្រៀបបាននឹងដើមឈើដែលមានពន្លកថ្មី និងមានស្លឹកលាស់ខៀវខ្ចីជានិច្ច។ ការទាំងនេះសម្តែងឲ្យឃើញថា ព្រះអម្ចាស់ជាថ្មដារបស់ខ្ញុំ ទ្រង់មានព្រះហឫទ័យទៀងត្រង់ជានិច្ច ឥតប្រែប្រួលសោះឡើយ។
ទំនុកតម្កើង 92:13-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គេត្រូវដាំនៅក្នុងដំណាក់នៃព្រះយេហូវ៉ា គេដុះដាលឡើងនៅក្នុងទីលានរបស់ព្រះនៃយើងខ្ញុំ កាលណាចាស់ហើយ នោះគេនឹងនៅតែកើតផល គេនឹងមានជ័រជាបរិបូរ ហើយនៅតែខៀវស្រស់ ដើម្បីនឹងសំដែងឲ្យឃើញថា ព្រះយេហូវ៉ាទ្រង់ទៀងត្រង់ ទ្រង់ជាថ្មដានៃខ្ញុំ គ្មានសេចក្ដីទុច្ចរិតណានៅក្នុងទ្រង់ឡើយ។