ទំនុកតម្កើង 91:5-7
ទំនុកតម្កើង 91:5-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អ្នកនឹងមិនភ័យខ្លាចគ្រោះថ្នាក់ ដែលគួរឲ្យតក់ស្លុតនៅពេលយប់ ឬព្រួញដែលហើរនៅពេលថ្ងៃ ឬជំងឺរាតត្បាតដែលកើតមាននៅទីងងឹត ឬមហន្តរាយដែលបំផ្លាញ នៅពេលថ្ងៃត្រង់ឡើយ។ ៙ ទោះបើមានមនុស្សមួយពាន់នាក់ ដួលស្លាប់នៅក្បែរអ្នក ហើយមួយម៉ឺននាក់នៅខាងដៃស្តាំអ្នកក្ដី ក៏ការនោះនឹងមិនមកជិតអ្នកឡើយ។
ទំនុកតម្កើង 91:5-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅពេលយប់ អ្នកនឹងមិនភ័យខ្លាច គ្រោះថ្នាក់ដែលគួរឲ្យតក់ស្លុតនោះឡើយ នៅពេលថ្ងៃ អ្នកក៏នឹងមិនភ័យខ្លាចព្រួញ ដែលគេបាញ់មកដែរ។ អ្នកនឹងមិនភ័យខ្លាចគ្រោះកាចនៅយប់ងងឹត ហើយក៏មិនភ័យខ្លាចមហន្តរាយ នៅពេលថ្ងៃត្រង់ដែរ។ ទោះបីមានមនុស្សមួយពាន់នាក់ ដួលស្លាប់នៅជិតអ្នក ហើយមានមនុស្សមួយម៉ឺននាក់ ស្លាប់នៅខាងស្ដាំអ្នកក្ដី ក៏គ្មានអ្វីអាចប៉ះពាល់អ្នកបានឡើយ។
ទំនុកតម្កើង 91:5-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯងនឹងមិនភ័យខ្លាចអ្វីឡើយ ទោះទាំងសេចក្ដីស្ញែងខ្លាចនៅពេលយប់ ឬព្រួញដែលហើរនៅពេលថ្ងៃ ឬសេចក្ដីវេទនាដែលតែងមាននៅក្នុងទីងងឹត ឬសេចក្ដីហិនវិនាសដែលបំផ្លាញនៅពេលថ្ងៃត្រង់ផង នឹងមានមនុស្ស១ពាន់នាក់ដួលស្លាប់នៅក្បែរឯង ហើយ១ម៉ឺននាក់នៅខាងដៃស្តាំឯងដែរ តែសេចក្ដីនោះនឹងមិនមកជិតឯងឡើយ