ទំនុកតម្កើង 91:11-13
ទំនុកតម្កើង 91:11-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
៙ ដ្បិតព្រះអង្គនឹងបង្គាប់ពួកទេវតា របស់ព្រះអង្គពីដំណើរអ្នក ឲ្យបានថែរក្សាអ្នក ក្នុងគ្រប់ទាំងផ្លូវរបស់អ្នក។ ទេវតាទាំងនោះនឹងទ្រអ្នកដោយដៃ ក្រែងជើងអ្នកទង្គិចនឹងថ្ម។ អ្នកនឹងដើរជាន់សត្វសិង្ហ និងពស់វែក ឯសិង្ហស្ទាវ និងនាគ អ្នកអាចនឹងជាន់ឈ្លីដោយជើងបាន។
ទំនុកតម្កើង 91:11-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដ្បិតព្រះអម្ចាស់នឹងបញ្ជាឲ្យ ពួកទេវតាជួយអ្នក ពួកទេវតានឹងការពារអ្នក នៅគ្រប់ទីកន្លែងដែលអ្នកទៅ។ ទេវតាទាំងនោះនឹងចាំទ្រអ្នក មិនឲ្យជើងអ្នកប៉ះទង្គិចនឹងថ្មឡើយ។ អ្នកនឹងដើរជាន់សត្វសិង្ហ និងពស់វែក អ្នកនឹងជាន់ឈ្លីកូនសិង្ហ និងនាគ។
ទំនុកតម្កើង 91:11-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតទ្រង់នឹងបង្គាប់ដល់ពួកទេវតារបស់ទ្រង់ ពីដំណើរឯង ឲ្យបានថែរក្សាឯង ក្នុងគ្រប់ទាំងផ្លូវរបស់ឯង ទេវតាទាំងនោះនឹងទ្រឯងដោយដៃ ក្រែងជើងឯងទង្គិចនឹងថ្ម ឯងនឹងជាន់លើទាំងសត្វសិង្ហ នឹងពស់ហនុមានផង ឯសិង្ហស្ទាវ នឹងនាគ នោះឯងនឹងអាចជាន់ឈ្លីដោយជើងបាន។