ទំនុកតម្កើង 91:1-3
ទំនុកតម្កើង 91:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អ្នកណាដែលរស់នៅក្រោមជម្រក នៃព្រះដ៏ខ្ពស់បំផុត អ្នកនោះនឹងជ្រកនៅក្រោមម្លប់នៃព្រះដ៏មានគ្រប់ ព្រះចេស្តា ។ ខ្ញុំនឹងពោលអំពីព្រះយេហូវ៉ាថា «ព្រះអង្គជាទីពឹងពំនាក់ ជាបន្ទាយរបស់ទូលបង្គំ ជាព្រះនៃទូលបង្គំ ទូលបង្គំទុកចិត្តដល់ព្រះអង្គ»។ ដ្បិតព្រះអង្គនឹងរំដោះអ្នកឲ្យរួចពីអន្ទាក់ របស់នាយព្រាន និងពីជំងឺរាតត្បាតដែលនាំឲ្យអន្តរាយ។
ទំនុកតម្កើង 91:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នកណារស់នៅក្រោមការគ្រប់គ្រង របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត អ្នកនោះនឹងជ្រកនៅក្រោមម្លប់បារមី របស់ព្រះដ៏មានឫទ្ធានុភាពលើអ្វីៗទាំងអស់។ ខ្ញុំទូលព្រះអម្ចាស់ថា: ព្រះអង្គជាជម្រក និងជាកំពែងការពារទូលបង្គំ ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំផ្ញើជីវិតលើព្រះអង្គ! ព្រះអម្ចាស់រំដោះអ្នកឲ្យរួចផុតពីអន្ទាក់ ឲ្យរួចផុតពីជំងឺរាតត្បាតផ្សេងៗ។
ទំនុកតម្កើង 91:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អ្នកណាដែលនៅជាប់ក្នុងទីកំបាំង នៃព្រះដ៏ខ្ពស់បំផុត នោះនឹងបានជ្រកនៅក្រោមម្លប់នៃព្រះដ៏មានគ្រប់ ព្រះចេស្តា។ ឯទូលបង្គំ នឹងពោលពីព្រះយេហូវ៉ាថា ទ្រង់ជាទីពឹងពំនាក់ ជាបន្ទាយនៃទូលបង្គំ គឺជាព្រះនៃទូលបង្គំហើយ ទូលបង្គំទុកចិត្តនឹងទ្រង់។ ៙ ពិតប្រាកដជាទ្រង់នឹងជួយឲ្យឯងរួច ពីលប់របស់នាយព្រាន ហើយពីសេចក្ដីវេទនាដែលនាំឲ្យអន្តរាយ